យោធានិយាយថា ហ្វីលីពីនមិនបានបង្កជម្លោះ នៅសមុទ្រចិនខាងត្បូងនោះទេ

2023/12/27 02:07:04 am        129

អ្នកនាំពាក្យយោធារបស់ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ (ទី២៦ ខែធ្នូ) នេះ បាននិយាយថា ហ្វីលីពីនមិនបានបង្កជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ដោយនេះជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រទេសចិន ដែលថា ទីក្រុងម៉ានីលកំពុងរំលោភបំពានលើទឹកដីរបស់ទីក្រុងប៉េកាំង។

នេះគឺជាទិដ្ឋភាពចុងក្រោយបង្អស់ ក្នុងភាពតានតឹង ដែលកំពុងតែកើនឡើង ខណៈដែលប្រទេសទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងប៉ុន្មានខែថ្មីៗនេះ ជុំវិញជម្លោះដែនសមុទ្រជាបន្តបន្ទាប់ ក្នុងនោះរួមទាំងការចោទប្រកាន់លើប្រទេសចិនថា បានបុកនាវា ដែលដឹកមេយោធាហ្វីលីពីន នៅខែនេះផងដែរ។

លោក Medel Aguilar បានប្រាប់ទូរទស្សន៍រដ្ឋ PTV ថា៖ «ប្រទេសហ្វីលីពីនមិនបានបង្កឲ្យមានជម្លោះនោះទេ។ យើងគោរពច្បាប់អន្តរជាតិជានិច្ច ហើយយើងគ្រាន់តែអនុវត្តច្បាប់ប្រទេសរបស់យើងប៉ុណ្ណោះ ពោលគឺមានន័យថា ក្នុងព្រំដែនកំណត់នៃដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង ដែលយើងមានសិទ្ធិអធិបតេយ្យភាព»។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសារព័ត៌មាន People's Daily ដែលជាឧបករណ៍នាំពាក្យរបស់បក្សកុម្មុយនីស្តចិន បានសរសេរថា ហ្វីលីពីនបានពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីបន្តបង្កបញ្ហាជាមួយចិន។ សារព័ត៌មាននោះបន្ថែមថា ឥរិយាបទ «ដ៏គ្រោះថ្នាក់បំផុត» នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក Aguilar បាននិយាយថា សកម្មភាពរបស់ហ្វីលីពីន នឹងមិនធ្វើឲ្យនាវា និងអ្នកធ្វើដំណើរតាមសមុទ្រនានា មានគ្រោះថ្នាក់នោះទេ ផ្ទុយទៅវិញបានចោទប្រកាន់ចិនពីការបើកនាវាកាច់ចុះកាច់ឡើងប្រកបដោយគ្រោះថ្នាក់ ដែលជួនកាលបណ្តាលឲ្យមានការបុកគ្នា នៅក្នុងសមុទ្រ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm