ប្រធានាធិបតីអ៊ីរ៉ង់ នឹងទៅបំពេញទស្សនកិច្ចនៅទួរគី នៅដើមខែមករា សម្រាប់កិច្ចពិភាក្សាផ្តោត​លើតំបន់ហ្កាហ្សា

2023/12/27 04:43:54 pm        94

មន្ត្រីទួរគីម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (២៦ ធ្នូ) ថាប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) នឹងធ្វើទស្សនកិច្ចនៅទីក្រុងអង់ការ៉ា នៅថ្ងៃទី០៤ ខែមករា ខាងមុខនេះ ដើម្បី​ជួប​ជា​មួយ​សមភាគីទួរគីលោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) សម្រាប់​កិច្ច​ពិភាក្សា​ដែល​ទំនង​ជា​ផ្តោត​លើស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា និងស៊ីរី ក៏ដូចជាទំនាក់ទំនងទ្វេភាគី។

មន្ត្រីដដែលនោះបាននិយាយថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយលោក Raisi នៅ​ចុង​ខែវិច្ឆិកា ត្រូវបានពន្យារពេល ដោយសារ​តែ​កាល​វិភាគ​មិន​ស្រប​គ្នារ​បស់​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​មហា​អំណាច​ក្នុងតំបន់ទាំងពីរនេះ។ នៅពេលនោះ រដ្ឋមន្ត្រីការបរទេសទួរគី ស្ថិតនៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក ដែលជាផ្នែកមួយនៃ «ក្រុមទំនាក់ទំនង» នៃបណ្តាប្រទេសមូស្លីម ស្ដីពីតំបន់ហ្កាហ្សា។

ប្រទេសទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែល​មាន​អាយុ​កាល​​រាប់ទស្សវត្សនេះ បានរិះគន់អ៊ីស្រាអែល យ៉ាងចាស់ដៃ​ចំពោះ​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​តំបន់​ហ្កាហ្សា និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយ​បាន​និយាយ​ថា​មេ​ដឹក​នាំ​អ៊ីស្រាអែល គួរតែត្រូវបានកាត់ទោសនៅក្នុងតុលាការអន្តរជាតិសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម។

មិន​ដូចសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសអារ៉ាប់មួយចំនួនទេ សមាជិកណាតូទួរគី មួយ​នេះ​មិន​ចាត់​ទុកក្រុមហាម៉ាស ជាក្រុមភេរវជនឡើយ។ ប្រទេសជិតខាងរបស់ខ្លួននៅភាគខាងកើត គឺ​អ៊ីរ៉ង់ បានសម្តែងការគាំទ្រដល់ក្រុមហាម៉ាស និងបានព្រមានអំពីផលវិបាកកាន់តែទូលំទូលាយ ប្រសិន​បើការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា នៅតែបន្ត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm