សម្តេចធិបតី ប្រាប់ដល់ក្រុមប្រឆាំងថា ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាលុយកម្ចីបរទេសគឺលុយ BOT

2023/12/27 05:55:15 pm        338

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅក្រុមប្រឆាំងដែលកំពុងរត់ ស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច ​បានផ្ញើសារទៅពួកទាំង​នោះទៀតថា ​សូមកុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។

ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីបែបនេះ គឺដើម្បីឆ្លើយតប និងបកស្រាយចំពោះអ្នក​ពាក់​ស្បង់ចីវរ ​និងក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេស ដែលបានបំប៉ោងព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីលុយពីបរទេសប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រព័ន្ធដឹកជញ្ជូនតាមទឹកនោះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់ជើងឯក ​នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេច​សូមធ្វើការ​ច្រានចោលទាំងស្រុងចំពោះការផ្សាយ​របស់​កាសែតបរទេសមួយ ដែលបាន​ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ថា រាជរដ្ឋាភិបាលខ្ចីលុយពីបរទេស ដើម្បី​ធ្វើព្រែកជីក​ហ្វូណនតេជោ ហើយសម្តេចមិនជឿថាព័ត៌មាននេះ​ បានមកពីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ ដោយសម្តេច​អះអាងថា ព័ត៌មាននេះ គឺជាព័ត៌ប្រឌិតឡើង​ដើម្បី​ប្រជាភិថុតិ​សុទ្ធសាធ ​និងដើម្បីមូលបង្កាច់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ​ក៏បានផ្តាំទៅក្រុមប្រឆាំងទាំងនោះជាថ្មីម្តងទៀត ផងដែរថា «គម្រោងព្រែកជីកហ្វូណនតេជោ» ​ជាសរសៃឈាមតភ្ជាប់​រវាង​ហេដ្ឋា​រចនាសម្ព័ន្ធនានា ជាមួយនឹងគម្រោងផ្សេងៗទៀតរបស់រដ្ឋាភិបាលជប៉ុន ​គឺធ្វើឡើងដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មតាមផ្លូវទឹកសមុទ្រ ​និងផ្លូវទឹកតាមទន្លេសាប ​និងទន្លេមេគង្គរបស់កម្ពុជា វាមិនមែន​ឥតប្រយោជន៍​ ដូចក្រុមប្រឆាំងផ្កាប់មុខទាំងនោះឡើយ​ ខណៈផលលាភ​ដែលនឹងទទួល​បាន​តាមរយៈគម្រោងនេះ ​គឺជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជួយបង្កើនជីវភាពរបស់ពលរដ្ឋតែប៉ុណ្ណោះ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm