វែ​ល​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ Euro ទោះ​ចាញ់​អ៊ីតាលី​

2021/06/21 07:18:58 pm        73

បាល់ទាត់​៖ ក្រុម​ជំរើស​ជាតិ​វែ​ល​បាន​រង​បរាជ័យ ១-០ ក្រោម​ថ្វី​ជើង​ក្រុម​លើ​គេ​ក្នុង​ពូ​ល​អ៊ីតាលី ​តែ​នៅ​តែ​អាច​បន្ត​ដំណើរ​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​ដដែល​នៅ​ព្រឹត្តិការណ៍​​ទ្វីប​អឺរ៉ុប Euro ២០២០​។

​​អ៊ីតាលី​ដែល​ទុក​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​សម្រាក ​នៅ​តែ​មាន​ប្រៀប​លើ​វែ​ល​ដែល​ត្រូវការ​ត្រឹម​ស្មើ​។ ​កៅអី​ស្វ័យប្រវត្តិ​របស់​វែ​ល​ត្រូវបាន​គំរាមកំហែង​ដោយ​ក្រុម​ស្វ៊ី​ស ​ដែល​ប្រកួត​ដំណាល់​គ្នា​យកឈ្នះ​ទួ​ក​គី ៣-១​។ ​ចាញ់​អ៊ីតាលី ១-០ ដោយ​គ្រាប់​បាល់​របស់ Matteo Pessina វែ​ល​បាន​ទប់​មិន​អោយ​មាន​គ្រាប់​លើស​ពី​នេះ​ឡើយ​ ទោះបី​បាត់បង់​កីឡាករ​ម្នាក់​នៅ​នាទី​ទី​៥៥ នៅ​ពេល​អាជ្ញា​កណ្ដាល​ឲ្យកាត​ក្រហម Ethan Ampadu ដែល​មាន​កំហុស​លើ Federico Bernardeschi​។​ ​​យោង​តាម​លទ្ធផល​នេះ​វែ​ល​បាន​លេខ​២ ក្នុង​ពូ​ល​មាន ៤​ពិន្ទុ​ស្មើ​ជាមួយ​ស្វ៊ី​ស ​តែ​វែ​ល​មាន​គ្រាប់​បាល់​ចំណេញ ១​គ្រាប់​ ឯ​ស្វ៊ី​ស​ខាត ១​គ្រាប់​បាន​ត្រឹម​លេខ​៣ និង​រង់ចាំ​អ៊ុត​ជាមួយ​ក្រុម​លេខ​៣ ពូ​ល​ផ្សេងទៀត​ដើម្បី​ដឹង​ថា​អាច​ឡើង​ជុំ​បន្ត​បាន ​រឺ​អត់​។

​​ដោយឡែក​ជ័យជំនះ​របស់​អ៊ីតាលី​លើក​នេះ​គឺជា​ប្រកួត​ទី​៣០ របស់​អ៊ីតាលី​មិនដែល​ចាញ់ និង​ជា​ជ័យជំនះ ១១​ប្រកួត​ជាប់​គ្នា​ផង​ដែរ​ ខណៈ​លេខ​១ ក្នុង​ពូ​ល A នេះ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ​២ ក្នុង​ពូ​ល C នៅ​កីឡដ្ឋាន Wembley ខណៈ​វែ​ល​ក្នុងនាម​ជា​ក្រុម​លេខ​២ ក្នុង​ពូ​ល A ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ​២ ក្នុង​ពូ​ល B នៅ​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        78
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        88
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm