អ៊ុយក្រែន បំផ្លាញនាវារុស្ស៊ី ក្នុងការវាយប្រហារតាមអាកាស នៅតំបន់គ្រីម៉េ

2023/12/27 07:06:20 pm        143

មេបញ្ជាការទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានអះអាងថា កងទ័ពអាកាសអ៊ុយក្រែន បានបំផ្លាញនាវាដែលអាចចល័តបានទាំងក្នុងទឹក និងលើគោករបស់រុស្ស៊ី នៅក្នុងការវាយឆ្មក់កាលពីព្រឹកថ្ងៃអង្គារ ដែលជាការខាតបង់ដ៏ធំសម្រាប់កងទ័ពជើងទឹករុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា នាវាNovocherkassk ដែលបានចូលចតនៅទីក្រុង Feodosia នៃតំបន់គ្រីម៉េ ត្រូវរងការខូចខាត ក្នុងការវាយប្រហារមួយ ដោយបន្ថែមថា យន្តហោះចម្បាំងអ៊ុយក្រែនពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ ក្នុងអំឡុងពេលប្រតិបត្តិការ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា មនុស្សម្នាក់ បានស្លាប់ និងពីរនាក់ បានរងរបួស នៅក្នុងការវាយប្រហារនេះ។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានឲ្យដឹងទៀតថា ឃ្លាំងគ្រាប់រំសេវមួយ បានផ្ទុះឡើង ចំពេលមានការវាយប្រហារនោះ។

មេទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បាននិយាយនៅលើបណ្តាញសង្គមTelegram ដោយចំអកជនជាតិរុស្ស៊ីថា៖«កងនាវានៅរុស្ស៊ី គឺកាន់តែតូចទៅៗ!»។

លោក Oleshchuk បានចែករំលែកវីដេអូមួយដែលហាក់ដូចជាបង្ហាញពីការផ្ទុះដ៏ធំនៅកំពង់ផែ។

យោធាអ៊ុយក្រែន បានអះអាងថា នាវា Novocherkassk បានបម្រើការជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារដោយយានដ្រូន នៅសមុទ្រខ្មៅ។ លោក Oleshchuk បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអង្គារ គឺកើតឡើងបន្ទាប់ពីការបំផ្លិចបំផ្លាញនៃនាវាចម្បាំងរុស្ស៊ី Moskva នៅក្នុងខែមេសា ឆ្នាំ ២០២២ មិនយូរប៉ុន្មាន បន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាម។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm