រដ្ឋបាលខេត្តឧត្តរមានជ័យ អបអរទិវាជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស១២ធ្នូឆ្នាំ២០២៣

2023/12/27 10:26:42 pm        133

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ធ្នូឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធពិធីអបអរ​ទិវា​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង​អំពើជួញដូរ​មនុស្ស​ខេត្តឧត្តរមានជ័យខួបលើកទី១៧ «ក្រោមប្រធានបទបច្ចេកវិទ្យាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិមិនមែនជួញដូរមនុស្ស» ។

ក្នុងពិធីនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ទិវា​នេះ ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យមានការ​យល់​ដឹង​កាន់​តែ​ទូលំទូលាយ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្ស​គ្រប់​ទម្រង់​ដែលបង្កើតឡើង​ដោយ​ជនល្មើស​ដែលមាន​ល្បិចកល​ពិសពុល​​ប្រកប​ដោយ​គ្រោះថ្នាក់ ​និង​ធ្វើ​ឱ្យ​មនុស្សជាច្រើននាក់​បានធ្លាក់ចូលក្នុង​អន្ទាក់​នៃ​អំពើ​ជួញដូរមនុស្ស និងការ​កេងប្រវ័ញ្ច​យ៉ាង​សាហាវ​ឃោរឃៅ លើ​គ្រប់រូបភាព។

ឯកឧត្តម បានបន្តថា កត្តា​ទាំងអស់នេះ គប្បី​បងប្អូន ក៏ដូច​ជា​ប្អូនៗ​សិស្សានុសិស្ស ដែល​កំពុងសិស្សា ត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិឡា​ សម័យទំនើបឌីជីថលនេះ ​ដោយមានការ​ប្រុង​ប្រយ័ត្នខ្ពស់ ​ព្រោះបច្ចុប្បន្ននេះ ការជួញដូរមនុស្សមានគ្រប់រូបភាពលើការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ដែលងាយនឹងចាញ់បោក​ដោយការ​លោងលោម​ពី​ជនល្មើស​ដោយប្រការណាមួយ ត្រូវ​ប្រញាប់​រាយការណ៍​មកមន្រ្តី​ជំនាញ​ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងអាចជួយដោះស្រាយ​រាល់​បញ្ហា​ប្រឈមនានា ​ជូន​បងប្អូន​កូនក្មួយ​បានទាន់ពេលវេលា​ផងដែរ​៕ អត្ថបទ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        370
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        397
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        505

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm