ចិន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ​១​ពាន់​លាន​ដូ​ស​

2021/06/21 07:54:02 pm        93

ចិន៖ ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ជូន​ពលរដ្ឋ​របស់​ខ្លួន​បាន​ជាង ​១​ពាន់​លាន​ដូ​ស​ជា​ចំនួន​ខ្ពស់​បំផុត ខណៈ​ប្រទេស​នេះ​បង្កើន​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កាន់តែ​ច្រើនជាង​មុន​។

​គណៈកម្មការ​សុខភាព​ជាតិ​របស់​ចិន ​(NHC) បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា វ៉ាក់សាំង​ចំនួន ​1,010,489,000​ដូ​ស​ត្រូវ​បាន​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​គិត​ត្រឹម​ថ្ងៃ​សៅរ៍។​ ដូ​ស​​វ៉ាក់​សាំង​ទាំងនោះ​ស្មើ​ជិត​ចំនួន ​40% នៃ​វ៉ាក់សាំង​សរុប​ជាង 2.5​ពាន់​លាន​ដូ​ស​ដែល​បាន​ចាក់​នៅ​ទូទាំង​ពិភពលោក​។ ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួ គណៈកម្មការ​ខាងលើ​បាន​និយាយ​ថា វ៉ាក់សាំង​ជាង ​១០០​លាន​ដូ​សត្រូវ​បាន​ចាក់​ក្នុង​រយៈពេល ​៥​ថ្ងៃរួម​ទាំង​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។​ ​យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ​ចិន​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​បាន​ឈាន​ដល់​ ១​លាន​ដូ​ស​លើកដំបូង​កាលពី​ថ្ងៃ​ទី​២៧ ​ខែមីនា ២​សប្ដាហ៍​បន្ទាប់ពី​សហរដ្ឋ​អាមេរិក។​

ប៉ុន្តែ​ចំនួន​នេះ​បាន​កើន​ឡើង​ខ្ពស់​កាលពី​ខែ​ឧសភា ដោយមាន​វ៉ាក់សាំង​ជាង ​៥០០​លាន​ដូ​ស​ត្រូវ​បាន​ចាក់​ជូន​ដល់​ប្រជា​ពលរដ្ឋ​កាលពី​ខែ​កន្លងទៅ​។ ​សារព័ត៌មាន​ស៊ីន​ហួ​បាន​រាយការណ៍​ថា ​ប្រទេស​ចិន​បាន​ប្រើ​ពេល ​២៥​ថ្ងៃ​ទើប​សម្រេច​បាន​ពី​ចំនួន ​១០០​លាន​ដូ​សដល់​ ២០០​លាន​ដូ​ស​ ដោយ​ក្នុង​រយៈពេល ​១៦​ថ្ងៃបាន​កើន​ឡើង​ដល់​ចំនួន​ពី ​២០០​លាន​ទៅ ​៣០០​លាន​ដូ​ស និង​រយៈពេល ​៦​ថ្ងៃ​ពី​ ៨០០ ទៅ ​៩០០​ដូ​ស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        187
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        228
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm