ក្រុមយុវជនគ្មានកំហុសត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់កាន់កាប់វ៉េសប៊ែង

2023/12/28 01:37:54 am        411

នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Tulkarm ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង បាននិយាយថា ក្រុមយុវជនគ្មានកំហុស ៦នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល អំឡុងការវាយឆ្មក់របស់ពួកគេលើជំរំជនភៀសខ្លួន Nour Shams ។

ដោយឡែក ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយនៅថ្ងៃពុធនេះដែរថា មនុស្ស ៦នាក់ ត្រូវបានសម្លាប់អំឡុងការវាយឆ្មក់របស់អ៊ីស្រាអែល ។

ប្រជាពលរដ្ឋអះអាងថា ក្រុមយុវជន មិនមែនជាក្រុមអ្នកសកម្មប្រយុទ្ធនោះទេ ហើយពួកគេនៅឆ្ងាយពីតំបន់រងការវាយឆ្មក់ ជាកន្លែងដែលការប៉ះទង្គិចគ្នាបានផ្ទុះឡើង ។

បុរសម្នាក់និយាយថា យុវជនមួយចំនួនដែលរស់រានពីការវាយប្រហារនេះ បានស្លាប់តាមក្រោយនៅក្នុងរថយន្តគិលានសង្រ្គោះ ដែលកងកម្លាំងអ៊ីស្រាអែលរារាំងមិនឲ្យពួកគេចាកចេញពីតំបន់នោះ ។

បណ្តាញព័ត៌មានប៉ាឡេស្ទីន WAFA រាយការណ៍ថា ក្រុមយុវជនដែលបានស្លាប់ មានអាយុចន្លោះពី ១០ឆ្នាំជាង និងជាង ២០ឆ្នាំ ។

យោងតាមការអះអាងរបស់សាក្សីម្នាក់ និយាយថា អំឡុងការវាយឆ្មក់នោះ កងកម្លាំងអ៊ីស្រាអែលបានឈូសឆាយផ្លូវ បញ្ជូនក្រុមបាញ់កាំភ្លើងស៊ីប និងបាញ់ប្រហារលើផ្ទះសម្បែងប្រជាពលរដ្ឋ ហើយនិងបំផ្ទុះរថយន្តមួយគ្រឿង ។

សូមបញ្ជាក់ថា អំពើហិង្សា បានកើនឡើននៅក្នុងតំបន់វ៉េសប៊ែង តាំងពីពេលមុនសង្រ្គាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង ទៅទៀត បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ។

ជនប៉ាឡេស្ទីនយ៉ាងហោច ៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់វ៉េសប៊ែង ចាប់តាំងពីពេលនោះមក ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        10
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm