Max Verstappen ប្រជែង​ឈ្នះ Lewis Hamilton ពីរ​ជុំ​ចុងក្រោយ​ឈ្នះ​ការ​ប្រកួត F1 នៅ​បារាំង​

2021/06/21 01:53:13 pm        27

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ហូ​ឡង់ Max Verstappen បាន​ប្រជែង​ឈ្នះ​ការ​ប្រកួត​ប្រណាំង F1 នៅ​ទឹកដី​បារាំង​ ក្រោយ​ប្រជែង​ស្វិតស្វាញ​ជាមួយ Lewis Hamilton នៅ​ពីរ​ជុំ​ចុងក្រោយ​។

​​Max Verstappen និង Red Bull បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចូល Pit Stop ច្រើនដង​ដើម្បី​ផ្លាស់ប្តូ​រកង់ មាន​ន័យ​ថា ​រថយន្តរ​បស់ Verstappen មាន​សំណឹក​កង់​តិច​ជាង Hamilton ហើយ​យុទ្ធសាស្ត្រ​នេះ​ក៏​បាន​សំរេច​នៅ​ពីរ​ជុំ​ចុង​ក្រោយ នៅ​ពេល​កីឡាករ​ហូ​ឡង់​រូប​នេះ​វ៉ា​ជែង​ជើង​ឯក​ពិភពលោក ៧សម័យ​បាន​សំរេច​។ ​យុទ្ធសាស្ត្រ​នេះ​ក្រុម​ប្រណាំង Mercedes និង Hamilton ក៏​ធ្លាប់​ធ្វើជា​ច្រើនដង​ដែរ​ដើម្បី​យកឈ្នះ​ក្រុម Red Bull​។ ​ជ័យជំនះ​នេះ​បានធ្វើអោយ Max Verstappen ពន្លាត​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក ​ដោយមាន​សរុប ១៣១ពិន្ទុ​ដាច់ Lewis Hamilton ១២ពិន្ទុ​។

​​ចំណែក​កីឡាករ​ម៉ិ​ក​ស៊ិ​ករ​បស់​ក្រុម Red Bull, Sergio Perez បានបញ្ចប់​ការប្រកួត​នៅ​ទឹកដី​បារាំង​នេះ​ចំណាត់ថ្នាក់​លេខ៣ និង​ឡើង​មកឈរ​លេខ ៣ផងដែរ​ក្នុង​តារាង​ជើងឯក​ពិភព​លោក​មាន​សរុប ៨៤ពិន្ទុ​។ ​បន្ទាប់ពី​ប្រទេស​បារាំង​នេះ F1 នឹង​បន្តដំណើរ​ទៅ​ទឹកដី​អូទ្រីស​ ២​សប្តាហ៍​ជាប់​គ្នា​លើ​ទីលាន​តែមួយ​គឺ​នៅ​ថ្ងៃទី២៧ ខែមិថុនា និង​ថ្ងៃទី៤ ខែកក្កដា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        115
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm