រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ណូវែលសេឡង់មានភាពស្អាតពីខាងក្នុងដើម្បីទទួលបានកិត្តិយសជូនជាតិមាតុភូមិ

2023/12/28 02:49:34 am        126

ភ្នំពេញ៖និស្សិតជ័យលាភីអាហារូបករណ៍ Manaaki New Zealand ចំនួន ២៧នាក់ទទួលបានការអនុញ្ញាតឱ្យចូលជួបសំណេះសំណាល និងទទួលយកនូវអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យនិស្សិតកម្ពុជាដែលជាម្ចាស់ជ័យលាភីអាហារូបករណ៍ Manaaki New Zealand ទាំង២៧រូប គប្បីត្រូវបង្ហាញនូវភាពស្អាតរបស់ខ្លួនជូនទៅអន្តរជាតិ ដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯងផង និងជាតិមាតុភូមិផង។

ការថ្លែងបញ្ជាក់អំពីភាពស្អាតពីខាងក្នុងនេះ គឺសំដៅដល់ភាពស្អាតស្អំ ស្មោះត្រង់ និងអំពើល្អ សុច្ចរិតភាព ដែលជាដើមទុនសំខាន់បំផុតក្នុងជីវិតរបស់យើងម្នាក់ៗ ទោះជាប្រកបកិច្ចការងារអ្វីក៏ទទួលបានជ័យជម្នះដែរ ជាក់ស្តែងភាពស្អាតនេះ គឺមានក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨របស់ក្រសួងបរិស្ថាន ដែលយុទ្ធសាស្រ្តនេះហើយ ជំរុញឱ្យមានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបរួមជិត ៤លាននាក់ហើយមកទល់ថ្ងៃនេះ ។ 

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកបទពិសោធន៍ផ្ទាល់របស់ឯកឧត្តមយកមកបង្ហាញនិស្សិត ក្នុងន័យលើកទឹកចិត្តឱ្យបញ្ញវន្តគ្រប់រូប មានគោលដៅ និងផែនការនៅក្នុងការសិក្សា ដើម្បីនាំមកនូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ពីបរទេស មកចែករំលែក និងបម្រើជាប្រយោជន៍ជូនជាតិមាតុភូមិវិញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនាពេលខាងមុខនេះ ៕ ដោយ ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm