ក្រុមហ៊ុនជាច្រើនចុះឈ្មោះនៅអ៊ិនអ៊ីអេ ដើម្បីប្រកាសជ្រើសរើសកម្លាំងពលកម្ម

2023/12/28 06:36:19 pm        416

មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ឃើញ​មាន​ក្រុមហ៊ុន​ជាច្រើននៅតែបន្តចុះឈ្មោះនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីប្រកាសអំពីតម្រូវការកម្លាំងពលកម្មគ្រប់មុខតំណែង និង​គ្រប់​មុខជំនាញ។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និង​ការងារ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បាន​មានប្រសាសន៍ថា គិតក្នុងត្រីមាសទី៣ចុងក្រោយនេះ សម្រា​ប់​តែ​មជ្ឈ​មណ្ឌល​ការងារ​រាជ​ធានី​ភ្នំពេញ គឺមានបណ្តាក្រុមហ៊ុននៅតែបន្តចុះឈ្មោះ។ ដោយឡែក សម្រាប់ឆ្នាំថ្មី២០២៤ខាងមុខ ក៏​មាន​ក្រុម​ហ៊ុនបណ្តើរៗបានធ្វើការចុះឈ្មោះ ដែលនិយាយជារួម ភាគីនិយោជក​នៅតែ​មាន​តម្រូវ​ការ​កម្លាំង​ពលកម្ម។

លោកបានបញ្ជាក់ថា សព្វថ្ងៃនេះមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត នៅ​តែ​បន្ត​សកម្មភាពផ្សព្វផ្សាយអំពីព័ត៌មានការងារដដែល ហើយសម្រាប់គន្លឹះដែលយុវជន សិស្ស និស្សិត បានទទួលឱកាសការងារ ក៏ដូចជាមិនទាន់ទទួលបានជោគជ័យហើយនោះ គឺ NEA នឹង​បន្ត​រៀបចំ​សម្របសម្រួលបន្ថែមទៀតដោយឥតគិតថ្លៃ ខណៈដែលយុវជនរាប់ពាន់ម៉ឺននាក់ បាន​កំពុ​ង​ត្រៀមខ្លួនដើម្បីចូលធ្វើការងារ ឬក៏ចង់ផ្លាស់ប្តូរការងារជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែធ្នូនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានសហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តរៀបចំវេទិកាការងារ និង​កម្ម​សិក្សា​ការងារ ដោយនាំយកឱកាសការងារជាង ២០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន៣ រួមមាន៖ ក្រុមហ៊ុន តេលា , ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ ខេវីអិល (KVL)។

ក្រុម​យុវជនដែលបានចូលរួមក្នុងវេទិកាការងារខាងលើនេះ បានឲ្យ ប៊ីធីវី ដឹងថា តាមរ​យៈក​ម្ម​វិធីនេះ​ នឹងផ្តល់ឱកាសកាងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ។ យុវជន​ទាំងនេះ បានទទួលស្គាល់ទៀតថា ការផ្សព្វផ្សាយអំពីព័ត៌មានទីផ្សារការងារសព្វថ្ងៃនេះ ពិត​ជា​មានភាពទូលំទូលាយជាងមុន ថែមទាំងផ្តល់ឱកាសកាន់តែជាច្រើន ក្នុង​ការ​ស្វែង​យល់​ពី​តម្រូវ​ការ​ការងារក្នុងពេលបច្ចុប្បន្ន និងអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm