រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​លើកដំបូង​នៅ​កម្ពុជា​ បើក​ដំណើរការ​​នៅ​​នេះ

2021/06/21 10:19:05 pm        319

មណ្ឌលគិរី​ ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​ឱ្យ​ដំណើរការ​សកម្មភាព​ចម្រាញ់​រ៉ែ​មាស​លើកដំបូង របស់​ក្រុមហ៊ុន រ៉េ​ណេ​ស​សង់ មី​នី​រ៉​ល ខេ​ម​បូ​ឌា លីមីត​ធី​ត ( Renaissance Mineral Cambodia Limited,.) ​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​នៅ​កម្ពុជា ​ស្ថិតនៅ​តំបន់​អូរ​ខ្វាវ​ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។

យោង​តាម​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន ចេញផ្សាយ​កាលពី​ថ្ងៃទី​១០​ ខែមិថុនា ​បញ្ជាក់ថា ក្រោយពី​បាន​សិក្សា​ស្រាវជ្រាវ​ស្វែង​រុករក​អស់​រយៈពេល​ប្រមាណ​១៤ ឆ្នាំ ក្រុមហ៊ុន រ៉ឺ​នស​ង់ មី​នី​រ៉​ល ខេ​ម​បូ​ឌា​លីមីត​ធី​ត​ ជា​ក្រុមហ៊ុន​អូស្ត្រាលីទី​១ ​ដែល​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​តាម​ស្តង់ដារ​អន្តរជាតិ ​ដោយបាន​ផលិត​ចេញ​ នៅ​ថ្ងៃនេះ​ជា​មាស​ដុំ​ពាក់កណ្ដាល​សម្រេច​ ដែល​មាន​អត្រា​មាស​៩០% ។

តាម​របាយការណ៍​សមិទ្ធ លទ្ធភាព​ដែល​បាន​ផ្ដល់​ក្រុមហ៊ុន រ៉ឺ​នស​ង់ មី​នី​រ៉​ល ខេ​ម​បូ​ឌា​លីមីត​ធី​ត​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​៣ (​បី​)តោន ក្នុង​មួយឆ្នាំ​សម្រាប់​រយៈពេល៨​ឆ្នាំ​ដំបូង​។ ក្រុមហ៊ុន​រំពឹងថា នឹង​អាច​ពង្រីក​លទ្ធភាព​អាជីវកម្ម​បន្ថែមទៀតក្រោយ​រយៈពេល​ដំបូង​នេះ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        78
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm