យុវជនអ៊ីស្រាអែល ដែលបដិសេធមិនចុះឈ្មោះចូលបម្រើកងទ័ព ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៣០ថ្ងៃ

2023/12/28 07:51:03 pm        493

សកម្មជនអ៊ីស្រាអែល ដែលមានអាយុ ១៨ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារយោធា រយៈពេល ៣០ថ្ងៃ បន្ទាប់ពីគេ បានបដិសេធមិនចុះឈ្មោះបម្រើក្នុងជួរកងទ័ពអ៊ីស្រាអែល ចំពេលសង្រ្គាមអ៊ីស្រាអែលហាម៉ាសដែលកំពុងបន្ត។

យោងតាមវីដេអូដែលបានបង្ហោះនៅលើគណនីX របស់អង្គការMesarvot ដែលជាអង្គការមានទំនាក់ទំនងជាមួយជនជាតិអ៊ីស្រាអែលវ័យក្មេង ដែលមិនចង់បម្រើក្នុងយោធារដ្ឋ លោក Tal Mitnick បាននិយាយមុនពេលខ្លួនដើរចូលទៅក្នុងមូលដ្ឋានយោធា Tel HaShomerថា៖«ខ្ញុំជឿថា ការសម្លាប់មិនអាចដោះស្រាយការសម្លាប់បានទេ»។ «ការវាយប្រហារឧក្រិដ្ឋកម្មលើតំបន់ហ្កាហ្សា នឹងមិនដោះស្រាយការកាប់សម្លាប់ដ៏ឃោរឃៅ ដែលក្រុមហាម៉ាស បានធ្វើឡើងនោះ។ អំពើហិង្សា មិនអាចដោះស្រាយអំពើហិង្សាបានទេ។ នោះហើយជាមូលហេតុដែលខ្ញុំបដិសេធ»។

មនុស្សមួយក្រុម បានប្រមូលផ្តុំគ្នាដោយសាមគ្គីភាពជាមួយ យុវជន Mitnick មុនពេលចូលទៅក្នុងមូលដ្ឋានយោធា ដែលលោក ត្រូវបានគេចាប់ខ្លួន កាលពីថ្ងៃអង្គារ។ ការកាត់ទោសដាក់ពន្ធនាគាររបស់លោក អាចនឹងត្រូវបន្តឲ្យលើសពី ៣០ថ្ងៃដំបូង ប្រសិនបើលោក បដិសេធមិនព្រមចុះឈ្មោះម្តងទៀត។

ការសម្រេចចិត្តនេះ កើតឡើងក្នុងអំឡុងពេលអស់សង្ឃឹមចំពោះតំបន់ហ្កាហ្សា ដែលនៅតែរងការទម្លាក់គ្រាប់បែក និងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែលជិត ១២សប្តាហ៍ហើយ បន្ទាប់ពីសង្គ្រាម បានចាប់ផ្តើម។ ប្រជាជនប៉ាឡេស្ទីនជាង ២០. 000នាក់ ត្រូវបានសម្លាប់ នេះបើយោងតាមតួលេខដែលផ្តល់ដោយក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសកាលពីថ្ងៃសុក្រ។

របាយការណ៍របស់អង្គការសហប្រជាជាតិ ក៏បានព្រមានផងដែរថា ប្រជាជនជាងកន្លះលាននាក់ នៅតំបន់ហ្កាហ្សា កំពុងស្រេកឃ្លាន ដោយហានិភ័យនៃគ្រោះទុរ្ភិក្ស កើនឡើងជារៀងរាល់ថ្ងៃ។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm