គណបក្សប្រជាជនកម្ពុជាចាប់បានលេខរៀងទី១ លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា

2023/12/28 08:57:53 pm        635

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ មានគណបក្សនយោបាយចំនួន៤ ឈរ ឈ្មោះ​ប្រកួតប្រជែង ហើយគណបក្សនយោបាយទាំងអស់នោះ ក៏បាន​រក​ឃើញ​លេខ​រៀង​របស់​ខ្លួន​ផង​ដែរ សម្រាប់ឲ្យគេបោះឆ្នោតជូន ។

លទ្ធផលនៃការចាប់ឆ្នោត គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី១, គណបក្សឆន្ទៈខ្មែរ លេខ​រៀងទី២, គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤ ដែល​ពិធីនេះ មាននិមន្តតំណាងព្រះសង្ឃនាយកទាំង២គណៈ តំណាងក្រសួងស្ថាប័ន និង​តំណាង​គណបក្សនយោបាយ អង្គការ សមាគមក្រៅរដ្ឋាភិបាល សារព័ត៌មាននានា ចូលរួម​ធ្វើ​ជា​សាក្សី​ផង​ដែរ ។

នៅក្នុងពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្នោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត នៅលើ​សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែធ្នូ នេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការចាប់ឆ្នោតយកលេខរៀងនេះ សំដៅធ្វើឲ្យ​មាន​ភាព​យុត្តិធម៌ តម្លាភាព ក្នុងការកំណត់ លេខរៀងឈ្មោះគណបក្សនយោបាយចុះឈ្មោះបោះឆ្នោត នៅ​លើ​សន្លឹកឆ្នោត ។

ឯកឧត្តម បានបន្តថា លទ្ធផលនៃការចាប់ឆ្នោតនេះ មានអត្ថន័យសំខាន់ណាស់ សម្រាប់​គណបក្សនយោបាយទាំងអស់ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ សម្រាប់​ការ​ឃោសនា បោះឆ្នោត ការបោះឆ្នោត និងបង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោតផងដែរ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ដំណើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៥ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម តាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក ហើយ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បាន​បញ្ចប់​រួច​ហើយ ដោយគណបក្សនយោបាយទាំង៤ នឹងចូលរួមប្រកួតប្រជែង និងបាន​ឈរ​ឈ្មោះ​នៅ​គ្រប់​មណ្ឌល​ទាំង៨ ភូមិភាគ ខណៈការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គ.ជ.ប បាន​ទទួលរួចរាល់នូវបញ្ជីឈ្មោះតំ ណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែល​មាន​ចំនួនជាង១ម៉ឺន១ពាន់នាក់ ។

ឯកឧត្តម បានបញ្ជាក់ថា ផ្អែកតាមប្រតិទិន នៃការបោះឆ្នោត គ.ជ.ប នឹងធ្វើការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើឲ្យដល់ការប្ដឹងតវ៉ា និង​ប្ដឹង​ជំទាស់ បន្ទាប់មក គ.ជ.ប នឹងផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី៩ ខែកុម្ភៈ ហើយការបោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        1
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        213
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm