ការតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោតរបស់ប្រទេសស៊ែរប៊ី ឈានចូលដល់ថ្ងៃទី១០ ហើយ

2023/12/28 11:15:34 pm        336

ដោយមានកាន់ផ្ទាំងបដានៅនឹងដៃ ដែលសរសេរថា «ខ្ញុំសូមជូនពរឲ្យមានសេរីភាព ក្នុងឆ្នាំថ្មីនេះ» បាតុករជនជាតិស៊ែប៊ី នាង Nikolina Sindjelic បានចូលរួមជាមួយអ្នកគាំទ្រគណបក្សប្រឆាំងរាប់រយនាក់ ដែលបានចេញទៅតាមផ្លូវនានា នៅទីក្រុងបែលហ្គ្រាដ (Belgrade) កាលពីថ្ងៃពុធ (ទី២៧ ខែធ្នូ) ខណៈដែលការតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោត បានឈានចូលដល់ថ្ងៃទី១០ ហើយ។ 

នាង Sindjelic បាននិយាយថា ក្រុមអ្នកតវ៉ាជឿថាពួកគេ មានសិទ្ធិក្នុងនាមជាជនស៊ីវិល ដែលអាចទាមទារឲ្យបើកបញ្ជីឈ្មោះអ្នកបោះឆ្នោត និងត្រួតពិនិត្យមើលឡើងវិញ។ សម្ព័ន្ធភាពគណបក្សស៊ែប៊ីប្រឆាំងនឹងអំពើហិង្សា ដែលឈរនៅលំដាប់ទី២ ក្នុងការបោះឆ្នោតសកលកាលពីដើមខែនេះ បានចោទប្រកាន់គណបក្សប្រជាជននិយមដែលកំពុងកាន់អំណាច គឺគណបក្សជឿនលឿនស៊ែប៊ី (SNS) ពីបទក្លែងបន្លំសន្លឹកឆ្នោត ដែលការចោទប្រកាន់នេះ ត្រូវបានអាជ្ញាធរបដិសេធ។

មេដឹកនាំបក្សប្រឆាំងម្នាក់ឈ្មោះ Marinika Tepic ដែលបានធ្វើកូដកម្មអត់អាហារ រួមជាមួយសហការី ៥នាក់ ក្រោយការបោះឆ្នោត បានចោទប្រកាន់អាជ្ញាធរថា រាប់បញ្ចូលមនុស្សស្លាប់ ក្នុងបញ្ជីបោះឆ្នោត ហើយនាំអ្នកបោះឆ្នោតមកពីបូស្នី និងកូសូវ៉ូ។

គណបក្សស៊ែប៊ីប្រឆាំងនឹងអំពើហិង្សា បានរៀបចំការតវ៉ាប្រចាំថ្ងៃ ជុំវិញលទ្ធផលបោះឆ្នោត នៅមុខគណៈកម្មការបោះឆ្នោត។ កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ការតវ៉ាបានក្លាយជាអំពើហិង្សា ហើយមនុស្ស ៣៨នាក់ ត្រូវបាននគរបាលចាប់ខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        114
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        152
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm