ចិន៖ កោះតៃវ៉ាន់កំពុងបំផ្លើសពីការគំរាមកំហែងខាងយោធា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

2023/12/29 12:54:04 am        370

ក្រសួងការពារជាតិរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) បានចោទប្រកាន់រដ្ឋបាលរបស់កោះតៃវ៉ាន់ថា មានចេតនា «បំផ្លើស» ពីការគំរាមកំហែងផ្នែកយោធាពីប្រទេសចិន ដើម្បីទទួលបានការគាំទ្រ នៅមុនការបោះឆ្នោតរបស់កោះនេះ ដែលមានរយៈពេលត្រឹមតែជាង ២សប្តាហ៍ប៉ុណ្ណោះ។

ការបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូល និងសភា នៅថ្ងៃទី១៣ ខែមករារបស់កោះតៃវ៉ាន់ នឹងជះឥទ្ធិពលដល់ទំនាក់ទំនងរបស់កោះនេះ ដែលត្រូវបានទាមទារដោយចិន ជាមួយទីក្រុងប៉េកាំង ដែលក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ បានបង្កើនសម្ពាធផ្នែកយោធា ដើម្បីអះអាងដល់ទាមទារអធិបតេយ្យភាពរបស់ខ្លួន។

ក្នុងពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ កោះតៃវ៉ាន់បាននិងកំពុងរាយការណ៍អំពីយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន នៅជុំវិញកោះ ក៏ដូចជាបាឡុងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ទោះបីជាយោធាលើកឡើងថា បាឡុងនោះទំនងជាមានគោលបំណងត្រួតពិនិត្យអាកាសធាតុក៏ដោយ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំខែ នាទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា រដ្ឋបាលរបស់កោះតៃវ៉ាន់ ត្រូវទទួលខុសត្រូវចំពោះភាពតានតឹងនេះ។ ដោយសំដៅទៅលើគណបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាអ្នកបំបែកខ្លួននោះ លោក Wu បានប្រាប់ថា៖ «មន្ត្រីរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) មានចេតនាបំភ័ន្តពីអ្វី ដែលគេហៅថា «ការគំរាមកំហែងផ្នែកយោធាពីចិនដីគោក»។

លោក Wu បានបញ្ជាក់បន្ថែមថា៖ «ទង្វើនេះគឺដើម្បីស្វែងរកការឈ្នះឆ្នោតទាំងស្រុង»។ លោកចោទកោះតៃវ៉ាន់ថា បានប្រើសៀវភៅលេងល្បែងបោះឆ្នោតដែលធ្លាប់មាន ដើម្បីបង្កឲ្យមានការប្រឈមមុខដាក់គ្នា និងក្រឡុកការបោះឆ្នោត៕

អត្ថបទដែលទាក់ទង

កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm       
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        14
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm