គណៈកម្មការ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​បាន​លើក​យក​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​មក​ពិភាក្សា

2021/06/21 11:00:31 pm        447

ភ្នំពេញ ៖ គណៈកម្មការ​ជំនាញរដ្ឋ​សភា ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ​ដោយ​បាន​លើកយក​សេចក្តីព្រាងច្បាប់​ចំនួន​២ ដើម្បី​ពិភាក្សាគ្នា ដែល​សេចក្តីព្រាងច្បាប់​នោះ​គឺ​ស្តីពី ​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូរ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​និង​សេចក្តីព្រាងច្បាប់​ ស្តីពី​វិសោធនកម្ម​មាត្រា​១៨​ថ្មី ​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១៨ ​នៃ​ច្បាប់​ស្តីពី​សវនកម្ម ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា សហការ​ជាមួយ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ​ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា និង​ឯកឧត្តម នឹម ច័ន្ទ​តារា លេខាធិការ​គណៈកម្មកា​រ​កិច្ចការបរទេស ​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ដោយមាន​ការ​ចូលរួម​ពី​លោក លោកស្រី​អនុប្រធាន លេខាធិការ និង​សមាជិក សមាជិកា​គណៈកម្មការ​ជំនាញ​នានា​។

​តំណាង​ភាគី​រាជរដ្ឋាភិបាល​រួមមាន ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី សោម គឹមសួគ៌ អគ្គសវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ​តំណាង​រាជរដ្ឋាភិបាល​ការពារ​សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ ដែល​ផ្សាយ​ចេញពី​សាលសន្និសីទ​បាយ័ន​ នៃ​វិមាន​រដ្ឋសភា ទៅកាន់​ក្រសួង​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​វីដេអូ​។

នៅក្នុង​កិច្ចពិភាក្សា​នោះ​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូរ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ គឺជា​កិច្ចព្រមព្រៀង​ភាពជា​ដែគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ដែល​តទៅ​នេះ​ ហៅ​កាត់​ថា​កិច្ចព្រមព្រៀង​អា​សិប (Regional Comprehensive Economic Partnership RCEP)​ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី តំបន់ ដើមឡើយ​មាន​ប្រទេស​ចូលរួម​ចរចា​ចំនួន​១៦ រួមមាន ​៖ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ដៃគូរ​ពាណិជ្ជកម្ម​សេរី អាស៊ាន​ចំនួន​៦ ដូចជា ​៖ ប្រទេស​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង ណូ​វែ​ល​ហ្សេ​ឡង់​។ បន្ទាប់មកទៀត ​ដោយសារ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​ឥណ្ឌា បាន​ប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អា​សិប ក្នុង​កិច្ចប្រជុំ​កំពូល​អា​សិប​លើក​ទី​៣ កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​ថៃ​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​បន្ថែមថា ​កិច្ច​ព្រម​នេះ​ ត្រូវបាន​រចនា​ឡើង ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ដោយ​វិធីសាស្ត្រ​មួយចំនួន​ ដូចជា​ តាមរយៈ​ភាព​ទន់ភ្លន់​ដែល​សមស្រប និង​បទប្បញ្ញត្តិ​សម្រាប់​ប្រព្រឹត្ត​កម្ម​ពិសេស​ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ​និង​ភាព​ទន់ភ្លន់​បន្ថែម សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។ ​លើសពីនេះ​ទៀត​កិច្ចព្រមព្រៀង​អា​សិប ​បញ្ចូល​នូវ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស និង​ការ​កសាង​សមត្ថភាព ដើម្បី​អនុវត្តន៍​កាតព្វកិច្ច​នៅក្នុង​កិច្ចព្រមព្រៀង និង​ទាញ​យក​ផលប្រយោជន៍​ឱ្យ​បាន​ជា​អតិបរមា​។

កិច្ចព្រមព្រៀង​អា​សិប ក៏បាន​បញ្ចូល​នៅ​បទប្បញ្ញត្តិ ដែល​ធានា​ថា​ប្រទេស​ចូលរួម​ចរចា​ទោះបី​សេដ្ឋកិច្ច ​និង​ទំហំ​អាជីវកម្ម​ខុសៗ​គ្នា​ក៏ដោយ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ពាណិជ្ជកម្ម​។

ដោយឡែក​សេចក្តីព្រាងច្បាប់ ​ស្តីពី​វិសោធនកម្ម​មាត្រា​១៨​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១៨ នៃ​ច្បាប់​ស្តីពី​សវនកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​បាន​លោកស្រី សោម​ គឹមសួគ៌ អគ្គសវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ពន្យល់ថា​ សេចក្តីព្រាងច្បាប់​នេះ​រៀបចំឡើង ក្នុង​គោលបំណង​បើកផ្លូវ​ឱ្យមាន​ការតែងតាំង​អគ្គសវនករ និង​អគ្គសវនកររង​ថ្មី ​នៅ​ពេលដែល​អាណត្តិ​៥​ឆ្នាំ ត្រូវ​បាន​បញ្ចប់​ដើម្បី​ទទួលស្គាល់​គុណវុឌ្ឍិ ស្នាដៃ ​បទពិសោធន៍​ សមត្ថភាព កិច្ចសហប្រតិបត្តិការ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​លើ​ការដឹកនាំ​អាជ្ញាធរ​សវនកម្ម​ជាតិ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សវនកម្ម ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រោយពី​ស្តាប់​ការ​ពន្យល់​ពី​តំណាង​រដ្ឋាភិបាល​បាន​បកស្រាយ​ពី​អត្ថប្រយោជន៍​នៃ​សេចក្តី​ព្រាងច្បាប់​ទាំងពីរ​គណៈ​ជំនាញ​របស់​រដ្ឋសភា ​បាន​ចោទ​ជា​សំនួរ ​និង​មានការ​បកស្រាយ​ពី​ខាង​តំណាង​រដ្ឋាភិបាល ​ហើយ​អង្គ​ប្រជុំ​បាន​ឯក​ភាពគ្នា​ដោយ​រក្សា​ទម្រង់​អត្ថបទ​នៃ​សេចក្តី​ព្រាងច្បាប់​ទាំងពីរ​ឱ្យ​នៅ​ដែល ដោយ​គ្រាន់តែ​កែ​សម្រួល​អក្ខរាវិរុទ្ធ​ឱ្យ​ត្រឹមត្រូវ​តាម​អត្ថបទ​ច្បាប់​៕

អត្ថបទ ៖ ​បាន ចក់


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm