កងកម្លាំងអ៊ីស្រាអែលរុលចូលទៅកាន់តែជ្រៅក្នុងទីក្រុងហ្កាហ្សា ខណៈពលរដ្ឋប៉ាឡេស្ទីន​រត់ភៀសខ្លួនយ៉ាងច្រើនសន្ធាប់

2023/12/29 03:18:42 pm        424

រថក្រោះអ៊ីស្រាអែលបានវាយប្រហាររុលចូលទៅយ៉ាងជ្រៅក្នុងទីក្រុងមួយនៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ធ្ន បន្ទាប់ពីការទម្លាក់គ្រាប់បែកឥតឈប់ឈរជាច្រើនថ្ងៃ បាន​បង្ខំ​ឱ្យគ្រួសារប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលបានភៀសខ្លួនរួចហើយ ឱ្យភៀសខ្លួន​ជា​ថ្មី​ទៀត​ក្នុង​ចំនួន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

អ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីនម្នាក់បានបង្ហោះរូបភាពបង្ហាញពីកងរថក្រោះអ៊ីស្រាអែលនៅជិត​វិហារអ៊ីស្លាមមួយនៅក្នុងតំបន់ប៊ូរ៉េច(Bureij) ខណៈកងរថពាសដែក បានរុលចេញ​ពី​សួន​ផ្កា​នៅ​ជាយក្រុងភាគខាងកើត។

ក្រុម​មន្ត្រីសុខាភិបាលបាននិយាយថា ជនជាតិប៉ាឡេស្ទីនបីនាក់បានស្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅភាគឦសានជំរំ ម៉ាកហាហ្ស៊ី (Maghazi) នៅ​កណ្តាល​តំបន់​ហ្កាហ្សា។

កងកម្លាំង​អ៊ីស្រាអែលបន្ថែមទៀតនៅភាគខាងត្បូង បានវាយប្រហារ​តំបន់​ជុំវិញ​មន្ទីរ​ពេទ្យ​មួយ​នៅ​ចំ​កណ្តាល​ទីក្រុង Khan Younis ដែលជាទីក្រុងភាគខាងត្បូងដ៏សំខាន់របស់ តំបន់ហ្កាហ្សា ជា​ទី​ដែល​អ្នក​ស្រុកភ័យខ្លាចថាមានការវាយលុកដោយថ្មើរជើងរុលទៅមុខជាថ្មីចូលទៅក្នុងដែនដី ប្រមូ​ល​ផ្តុំ​ដោយក្រុមគ្រួសារជាច្រើន ដែលបាត់បង់ផ្ទះសម្បែងក្នុងរយៈពេល ១២ សប្តាហ៍​នៃ​សង្រ្គាម​អ៊ីស្រាអែល និងក្រុមហាម៉ាស។

អ្នក​នាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក អាស្រាហ្វ អាល់ គីដ្រា (Ashraf Al-Qidra) បាន​និយាយ​ថា នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយរបស់អ៊ីស្រាអែល បានសម្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​ ២០នាក់ និងរងរបួស ៥៥ នាក់ ក្នុងទីក្រុង Rafah ដែលជាទីក្រុងសំខាន់​មួយ​នៅ​ជិត​ព្រំដែន​ភាគ​ខាងត្បូងជាមួយប្រទេសអេហ្ស៊ីប។ យោងតាមក្រុមគ្រូពេទ្យនិងអ្នកស្រុក អគារ​ដែល​ត្រូវ​បាន​ទម្លាក់គ្រាប់បែកចំគឺជាផ្ទះជនស៊ីវិលដែលត្រូវផ្លាស់ប្តូរទីលំនៅ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm