សិស្ស​ថ្នាក់​ទី​១២លើកឡើង​នូវ​មតិ​ផ្សេងគ្នា​ជុំវិញ​ការ​ប្រឡង ​ដែល​ក្រសួង​អប់រំ​ប្រកាស​ថា នៅតែ​បន្ត​រៀបចំ​

2021/06/21 11:14:25 pm        540

ភ្នំពេញ ៖ ថ្មីៗ​នេះ​ក្រសួង​អប់រំ បានប្រកាសថា ​ការប្រឡង​ថ្នាក់​ទី៩ ក៏ដូចជា​ ការប្រឡង​ថ្នាក់ជាតិ​ថ្នាក់​ទី១២ នៅតែ​បន្ត​រៀបចំ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ ​យុត្តិធម៌ តម្លាភាព​ និង​លទ្ធផល​ទទួល​យកបាន ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​។ ​ការអះអាង​រក្សា​ការប្រឡង​នេះ ​គឺមាន​ការចាប់អារម្មណ៍​ច្រើន ​ជាពិសេស​សិស្ស​ថ្នាក់​ទី១២ ដោយមាន​ទាំង​ការ​គាំទ្រ និង​ការ​មិនគាំទ្រ​។

ក្រសួង​អប់រំ​យុវជន និង​កីឡា បានប្រកាស​នា​ពេល​ចុង​សប្ដាហ៍​មុន​ថា ​ការប្រឡង​ទាំង​ថ្នាក់​ទី៩ និង​ថ្នាក់​ទី២ ទាំង​រដ្ឋ​និង​ឯកជន នឹង​រៀបចំឡើង ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​ យុត្តិធម៌ តម្លាភាព ​និង​លទ្ធផល​ទទួលយកបាន ​ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​។

ក្រសួង​អប់រំ បាន​កំណត់​យក​ថ្ងៃទី១៥ វិច្ឆិកា ២០២១ សម្រាប់​ការ​ប្រឡង​ថ្នាក់​ទី៩ និង​កំណត់​យក​ថ្ងៃទី០៦ ធ្នូ២០២១ សម្រាប់​ការ​ប្រឡង​បាក់​ឌុប​សម្រាប់​សាលា​រដ្ឋ​។ ចំពោះ​សាលារៀន​ឯកជន​វិញ គឺ​កំណត់​យក​ថ្ងៃទី១១ តុលា ២០២១ សម្រាប់​សិស្ស​ថ្នាក់​ទី៩ និង​កំណត់​យក​ថ្ងៃទី២៥ តុលា ២០២១ សម្រាប់​សិស្ស​ថ្នាក់​ទី ១២​។

ការរក្សា​ការប្រឡង​នេះ គឺមាន​ការចាប់អារម្មណ៍​ច្រើន ជាពិសេស​សិស្ស​ថ្នាក់​ទី១២​ដែល​ត្រូវ​បញ្ចប់​ថ្នាក់​វិទ្យាល័យ ចូលទៅ​សកល​វិទ្យាល័យ​។ សិស្ស​មួយ​ចំនួន​លើកឡើង​នូវ​ជំនឿ​ទុកចិត្ត​ចំពោះ​ការរៀបចំ របស់​ក្រសួង​អប់រំ ដោយ​ខ្លួន​កំពុង​ព្យាយាម​ខិតខំ​រៀន​សូត្រ​គ្រប់​វិធីសាស្ត្រ សម្រាប់​ការ​ឡង​ខាងមុខ​។

យ៉ាងណា​ម៉ិ​ញ ការ​រក្សា​ការប្រឡង​នេះ ក៏​មាន​ការមិន​ពេញចិត្ត​មួយចំនួន ពី​សំណាក់​សិស្ស​ផងដែរ​។ ជាក់ស្ដែង គឺ​មាន​ការចូលទៅ​បញ្ចេញមតិ​សម្ដែង​ការ​មិន​ពេញ​មួយចំនួន ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ផ្ទាល់​តែម្ដង​។ ​ការលើកឡើង​នូវ​ភាព​មិន​ពេញចិត្ត ​ភាគច្រើន​គឺ​ក្រោម​ហេតុផល សិក្សា​នៅ​ថ្នាក់រៀន​បាន​តិច និង​ភាព​ពិបាក​នៃ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ​ដែល​ក្រសួង​បន្ត​ផ្ដល់​ជូន​រាល់ថ្ងៃ​។ ភាព​ពិបាក​កាន់​តែ​មាន​ច្រើន ​ពិសេស​សម្រាប់​សិស្ស​នៅតាម​បណ្ដា​ខេត្តជនបទ​។

​សម្រាប់​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក មួយ​នាក់​ឈ្មោះ Dazai Sama បាន​លើកឡើងថា “ ទី ១២​ឆ្នាំនេះ ពិបាក​ជាង​ឆ្នាំមុន​ឆ្ងាយ​ណាស់ ឆ្នាំ​មុនគេ​បាន​រៀន​នៅ​សាលា​ខ្លះ ​តែ​ឆ្នាំនេះ​វិញ​រៀន​បាន​មួយខែ ​​បិទ​សាលាបាត់ រៀន​តាម​អន​ឡាញ ខ្ញុំ​ខំប្រឹង​កត់​មេរៀន​យក​ពិន្ទុ​ប្រចាំខែ​ហើយ ​តែបើ​ប្រឡង​បាក់​ឌុប​វិញ​គឺ​សង្ឃឹម​តិច​ណាស់ ​គណិត​រូប គីមី ជីវៈ​ មិន​សូវមាន​ការ​រៀន​តាម zoom ទេ ភាគច្រើន​គឺ​មុខវិជ្ជា​កត់​មេរៀន​បានតែ​ត្រឹម​កត់​មេរៀន​ហើយ ​ផ្ញើអោយ​គ្រូ​ដើម្បី​យក​ពិន្ទុ​។ និយាយ​តាម​ត្រង់​បើ​ខ្ញុំ​ធ្លាក់​មែន​គឺ អស់ចិត្ត​ហើយ​អត់​ស្ដាយក្រោយ​ទេ​។​” រីឯ​អ្ន​កប្រើ​ហ្វេ​ស​ប៊ុ​ក មួយនា​ក់ទៀត ​បាន​បាន​លើកឡើងថា “ សិស្ស​ធ្លាក់​យ៉ាងតិច ៧០ ទៅ ៨០% បើ​ប្រឡង​ទាំង​ខ្ញុំ​ទាំង​គេ តើ​យក​អ្វី​ទៅ​ប្រឡង​មួយឆ្នាំ​រៀន​បាន​ពីរ​ខែ​?” ។

សម្រាប់​ឆ្នាំ ២០២១​នេះ ក្រសួង​អប់រំ​បានសម្រេច​ផ្អាក​ការសិក្សា​ក្នុង​ថ្នាក់រៀន​ទូទាំង​ប្រទេស គ្រប់​កម្រិតសិក្សា​ទាំង​រដ្ឋ និង​ឯកជន តាំងពី​ថ្ងៃទី ២០ ខែមីនា មក​ម្ល៉េះ​។ មកទល់ពេលនេះ​ ក៏​ពុំទាន់​មានការ​ជូនដំណឹង​ជាថ្មី ពី​ការបើក​ដំណើរការ​ថ្នាក់រៀន​វិញ​នោះទេ​ ព្រោះ​ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ មិន​ទាន់បាន​បិទ​បញ្ចប់​និង​ករណី​ឆ្លង​ស្ថិត​ក្នុង​ចំនួន​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ ​សព្វថ្ងៃ ក្រសួង​អប់រំ​នៅតែ​បន្ត​លើកទឹកចិត្ត ​ជំរុញ​ឱ្យ​សិស្ស​ព្យាយាម​ធ្វើ​ស្វ័យ​សិក្សា ​ក៏ដូចជា​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ក្រសួង​មាន​ផ្ដល់ជូន​៕

​អត្ថបទ​ ៖ ​គឹម​ហុក


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        131
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm