ចិនជំរុញប្រជាជនខ្លួនឱ្យចាកចេញពីតំបន់ខាងជើងមីយ៉ាន់ម៉ា ស្របពេលមានភាពចលាចល

2023/12/29 05:27:26 pm        120

ស្ថានទូតចិន ប្រចាំសហភាពមីយ៉ាន់ម៉ា បានជំរុញជនជាតិរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (២៩ ធ្នូ) ឱ្យចាកចេញពីតំបន់ ឡោកខៃ (Laukkai) ក្នុងតំបន់ កូកាង (Kokang) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលើកឡើងពីហានិភ័យផ្នែកសន្តិសុខដែលកំពុងកើនឡើង។

យោធាមីយ៉ាន់ម៉ា បាននិងកំពុងប្រយុទ្ធនឹងការវាយប្រហារដោយក្រុមឧទ្ទាមដែលបានសម្របសម្រួលនៅភាគខាងជើងក្នុងការប្រកួតប្រជែងសមរភូមិដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលធ្វើឱ្យប្រទេសចិន ជាអ្នកជិតខាងមានការព្រួយបារម្ភយ៉ាងខ្លាំង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា «ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ស្វ័យគ្រប់គ្រង កូកាង (Kokang) របស់មីយ៉ាន់ម៉ា គឺមានភាពធ្ងន់ធ្ងរ និងស្មុគស្មាញយ៉ាងខ្លាំង»។ លោកស្រីបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានធានាសុវត្ថិភាពរបស់បុគ្គលិកជនជាតិចិន។

កាលពីដើមខែនេះ ប្រទេសចិន បានសម្រុះសម្រួលកិច្ចចរចាសន្តិភាពរវាងយោធា ដែលកំពុងកាន់អំណាច និងក្រុមឧទ្ទាមរបស់ប្រទេសមីយ៉ាន់ម៉ា ហើយភាគីជម្លោះទាំងនេះបានព្រមព្រៀងលើបទឈប់បាញ់បណ្តោះអាសន្ន និងរក្សាការសន្ទនា។

ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធក្រុមបះបោរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកម្ចាត់នូវអ្វីដែលខ្លួនហៅថា «របបផ្តាច់ការ» របស់មីយ៉ាន់ម៉ា ហើយមិនបាននិយាយអំពីការចរចាសន្តិភាព ឬបទឈប់បាញ់នោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        158
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        197
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm