ការកាត់ផ្តាច់ថាមពលច្រឡំ បណ្ដាលឲ្យធ្លាក់យន្តហោះនេប៉ាល់ស្លាប់មនុស្ស៧២នាក់

2023/12/29 05:41:12 pm        145

យោងតាមតាមរបាយការណ៍ដែលចេញផ្សាយដោយគណៈកម្មការស៊ើបអង្កេត ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ បានឲ្យដឹងថា ការធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines នៅប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្ស ៧២នាក់ស្លាប់ កាលពីជិតមួយឆ្នាំមុន គឺបណ្តាលមកពីអកាសយានិកផ្តាច់ថាមពលអគ្គិសនីច្រឡំ ដែលនាំទៅដល់ការជាប់គាំងថាមពលខ្យល់។

យន្តហោះ ATR 72 ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ជាកម្មសិទ្ធិឯកជន បានធ្លាក់ មុនពេលចុះចតនៅទីក្រុងទេសចរណ៍ Pokhara កាលពីថ្ងៃទី ១៥ ខែមករា។ មានមនុស្ស ៧២ នាក់នៅលើយន្តហោះម៉ាស៊ីនភ្លោះ រួមមានទាំងទារក២នាក់ បុគ្គលិកអាកាសយានិក៤នាក់ និងជនបរទេស ១៥នាក់ ហើយគ្មានអ្នកនៅរស់រានមានជីវិតនោះទេ។

លោក ឌីប៉ាក ប្រាសាដ បាស្តូឡា(Dipak Prasad Bastola) វិស្វករគ្រប់គ្រងប្រព័ន្ធអាកាសយាន និងជាសមាជិកនៃគណៈកម្មការស៊ើបអង្កេត បាននិយាយថា ដោយសារតែខ្វះការយល់ដឹង និងខ្វះផែនការប្រតិបត្តិការស្តង់ដា អាកាសយានិកបានដាក់ប្រព័ន្ធគ្រប់គ្រងតុល្យភាពដែលគ្រប់គ្រងកម្លាំងនៅក្នុងទីតាំងស្លាបហោះផ្ទុយពីការទប់លំនឹង។ លោក Bastola បានប្រាប់សារព័ត៌មានរ៉យទ័រថា ការធ្វើបែបនេះ នាំឱ្យម៉ាស៊ីនយន្តហោះមិនដំណើរការ និងមិនបង្កើតកម្លាំងជំរុញ។ វាគឺជាការធ្លាក់យន្តហោះមានមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសនេប៉ាល់ ចាប់តាំងពីឆ្នាំ ១៩៩២ នៅពេលដែលយន្តហោះ Airbus A300 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានធ្លាក់ចូលទៅក្នុងភ្នំមួយ នៅជិតទីក្រុង Kathmandu បណ្តាលឲ្យមនុស្សទាំងអស់១៦៧នៅលើយន្តហោះស្លាប់។ មនុស្សជិត៣៥០ នាក់បានស្លាប់ចាប់តាំងពីឆ្នាំ ២០០០ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ឬឧទ្ធម្ភាគចក្រនៅប្រទេសនេប៉ាល់ ជាប្រទេសមានភ្នំខ្ពស់បំផុតចំនួន ៨ ក្នុងចំណោមភ្នំខ្ពស់បំផុតទាំង១៤ របស់ពិភពលោក រួមមានភ្នំអេវឺរ៉េស ជាកន្លែងដែលមានបម្រែបម្រួលអាកាសធាតុភ្លាមៗ អាចបណ្តាលឱ្យមានស្ថានភាពគ្រោះថ្នាក់។ សហភាពអឺរ៉ុប បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ពីដែនអាកាសរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៣ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm