ខេត្តកណ្តាល​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ជូន​ពលរដ្ឋ​ទូទៅ​បាន​ជាង​៧០%​ហើយ លើកលែង​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អនុញ្ញាត​ចាក់​នោះទេ

2021/06/21 11:36:50 pm        1.1 K

កណ្ដាល ៖ នៅសល់​ប្រមាណ​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ដូ​ស​ទី​១ ​នៅតាម​ទីប្រជុំជន និង​កម្មករ​រោងចក្រ​តាម​ក្រុង​ស្រុក​នៅ​ខេត្តកណ្តាល​ នឹងត្រូវ​បិទ​បញ្ចប់ ហើយ​ក្រុម​ពេទ្យ​នឹង​ដំណើរការ​ចាក់​តែ​ដូ​ស​ទី​២​។

សម្រាប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ​ សំគាល់​ឃើញថា បណ្តា​ស្ត្រី​ជា​ក​ម្មការិនី​មាន​ផ្ទៃពោះ​កំពុង​បំរើកា​រងារ​នៅ​តាម​រោងចក្រ​បាន​បង្ហាញ​ពី​ការ​សោកស្តាយ​ដោយសារ​មិន​អាច​ចាក់​វ៉ាក់សាំង​ពេល​ឱកាស​មកដល់​នេះ​។

បើ​តាម​កម្ម​ការិនី​ដែល​មាន​ផ្ទៃពោះ​កំពុង​បំរើ​ការងារ​នៅ​ក្នុង​រោងចក្រ​ប្រូ​ពី​ស័ស​ ក្នុង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​បាន​ប្រាប់ BTV នៅ​ថ្ងៃទី​២១​ ខែមិថុនា​នេះ ថា ​នៅក្នុង​រោងចក្រ​ប្រូ​ពី​ស័ស​នេះ គ្រប់​កម្មករ​កម្ម​ការិនី​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ រួចរាល់​ហើយ ​ប៉ុន្តែ​សម្រាប់​កម្ម​ការិនី​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ ក្រុម​ពេទ្យ​បាន​ណែនាំ​ថា​មិន​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​នោះទេ ​ដោយសារ​បារម្ភ​ខ្លាច​ប៉ះពាល់​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ ​តែ​ទោះ​យ៉ាងណា ​បណ្តាក​ម្មការិនី​ដែល​មាន​ផ្ទៃពោះ​ទាំងនោះ ក៏បាន​ត្រៀម​ទៅ​ចាក់​ការពារ​ខ្លួន​ផង​ដែរ ​នៅ​ក្រោយពេល​សម្រាល​បាន​បី​ខែ​។

កម្ម​ការិនី​កំពុង​ពរ​ពោះ​ បាន​ថ្លែងថា​ ទោះ​យ៉ាង​ណា​នៅក្នុង​អំឡុង​ពេលនេះ ​យើង​បាន​បន្ត​ធ្វើ​ការងារ​ក្នុង​រោងចក្រ​ជា​ធម្មតា​ តែ​ត្រូវ​ប្រកាន់ខ្ជាប់​អនុវត្ត​វិធាន​៣​កុំ​៣​ការពារ​យ៉ាង​ខ្លាំងក្លា​បំផុត ​ចៀសវាង​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ​អំឡុងពេល​ពរ​ពោះ​នេះ​អោយ​ខាងតែបាន​។

បើ​តាម​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ​បាន​ថ្លែងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ ​ក្រុម​ពេទ្យ​បាន​និងកំពុង​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ដូ​ស​ទី​១ ជូន​ពលរដ្ឋ និង​កម្មករ​កម្ម​ការិនី​ទូទៅ​នៅ​​តាម​ទីប្រជុំជន​តាម​ភូមិ​ឃុំ​សង្កាត់ ​តាម​រោងចក្រ​នានា​នៅ​ទូទាំង​ខេត្តកណ្តាល​ បាន​ចំនួន​ជាង​៧០% ​នៃ​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ជិត​៦០​ម៉ឺន​នាក់ ​(៥៩៩២៥១​នាក់​) ហើយ​នៅសល់​ប្រមាណ​តែ​៣​ថ្ងៃ​ទៀត ​ការ​ចាក់​ដូ​ស​ទី​១​ នឹងត្រូវ​បិទ​បញ្ចប់ ​ហើយ​ក្រុម​ពេទ្យ​នឹង​ត្រូវ​បន្ត​ចាក់​តែ​ដូ​ស​ទី​២​ ជូន​ពលរដ្ឋ​ និង​កម្មករ​កម្ម​ការិនី​ណា​ដែល​បាន​ចាក់​ដូ​ស​ទី​១​តែប៉ុណ្ណោះ​។

វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន បញ្ជាក់ថា ​នៅក្នុង​អំឡុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​អាទិភាព​មាន​មន្ត្រីរាជការ​ជួរមុខ​ នគរបាល​ មន្ត្រី​ចូលនិវត្តន៍ និង​អាជីវករ​ជាដើម​កន្លងមក ​គឺ​ក្រុម​ពេទ្យ​ចាក់​បាន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​ ហើយ​នៅ​ក្នុង​យុទ្ធនា​ការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​តាម​ទីប្រជុំជន ​និង​កម្មករ​រោងចក្រ​នានា​ ដែល​កំពុង​ដំណើរ​ចាក់​បាន​ចំនួន​១១​ថ្ងៃនេះ ​គឺ​យើង​ចាក់​បាន​ចំនួន​ជាង​៤២​ម៉ឺន​នាក់ ។

បើតាម​ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ​អភិបាលខេត្ត​កណ្តាល បាន​ថ្លែងថា ​បច្ចុប្បន្ន រដ្ឋបាល​ខេត្តកណ្តាល មាន​ផែន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជូន​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ គឺ​មាន​ចំនួន​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់​៕

​​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm