ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជំរុញដល់រដ្ឋបាលរាជធានីបន្តកិច្ចការពារសន្តិភាព និងពង្រឹង​ខឿនសន្តិសុខជាតិឱ្យបានរឹងមាំ

2023/12/29 08:19:47 pm        194

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជំរុញដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវ​អនុវត្តការងារ​លើ​កិច្ច​ការពារ​សន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ ។

មានប្រសាសន៍នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នា​សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តការងារលើកិច្ចការពារសន្តិភាព និងការ​ពង្រឹង​ខឿន​សន្តិសុខ​ជាតិ​ឱ្យបានរឹងមាំ កងកម្លាំងមានសមត្ថកិច្ចជាស្នូល និងជាបង្អែករបស់ប្រជាជន ត្រូវ​ខិត​ខំ​លើក​កម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ជាពិសេសបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទ​ល្មើស​គ្រឿងញៀន ខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងប្រឆាំង​រាល់​សកម្មភាព​ដែល​ប៉ុន​ប៉ងបង្កនូវអសន្តិសុខក្នុងសង្គម និងការផ្សព្វផ្សាយពត៌មានមិនពិត ឬញោះញុង​តាម​បណ្តាញ​សង្គម​។ ត្រូវរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាពស្ថាប័នជាតិ ធានាសុវត្ថិភាព​ជូន​ឥស្សរជនជាន់ខ្ពស់ជាតិ និងអន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍នយោបាយជាតិ តំបន់ និង​អន្តរជាតិ​ដែលរៀបចំឡើងនៅកម្ពុជាពិសេស ការដំណើរ​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ អាណត្តិទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី៤ ឆ្នាំ២០២៤នាពេលខាងមុខ។

ឯកឧត្តម ប្រាក់ សំអឿន បន្ថែមថា ត្រូវទប់ស្កាត់ការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ឬ​ការ​បង្កើត​តំបន់​អបគមន៍ ព្រមទាំងប្រឆាំង​រាល់​ឧបាយកល​សកម្មភាព​នៃ​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។ ត្រូវគិតគូរពីវិធានការ និងមធ្យោបាយនានាក្នុងការបង្ការ និងពន្លត់​អគ្គិភ័យ ជាពិសេសនៅតាមសំណង់អាគារខ្ពស់ៗ រោងចក្រ សហគ្រាស ផ្សារ និង​ផ្ទះ​សំបែង​ប្រជា​ពលរដ្ឋ។ បន្តជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បី​លើក​កម្ពស់​ការ​ចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ក្នុង​ឱកាសចូលឆ្នាំសកល ឆ្នាំ២០២៣-២០២៤ រដ្ឋបាលរាជ​ធានី​ភ្នំពេញ​ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​ក្នុង​ការ​ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែលធ្វើដំណើរមកកំសាន្តនៅរាជធានីភ្នំពេញ ពិសេស​ទីតាំង​នានា​ដែល​រៀប​ចំ​ព្រឹត្តិ​ការណ៍ និងការប្រគុំតន្ត្រី សិល្បៈឱ្យមានភាពសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព។ បន្ដ​ទប់​ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែង ស៊ីសង​ខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជំរិតទារប្រាក់ បទល្មើសឆ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើងជាដើម។

ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ទៀតថា ផ្អែក​តាម​ផែនការ​យុទ្ធសាស្ត្រ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក កងកម្លាំងនគរបាលចរាចរណ៍ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ បន្ត​ពង្រឹង​ទាំង​គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈការពង្រឹង និងកែ​លម្អ​ស្ថាប័ន​សាធារណៈនៅគ្រប់ថ្នាក់ឱ្យក្លាយ ជារដ្ឋបាលទំនើប មានសមត្ថភាព និងស្អាតស្អំ។ ទន្ទឹម​នឹងការ​អភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស រាជធានីភ្នំពេញ​ក៏​ជួប​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​ការ​សាង​សង់សំណង់ខុសច្បាប់ បញ្ហាអនាម័យបរិស្ថាន សោភ័ណ្ឌភាពទីក្រុង ការគ្រប់គ្រង​កាក​សំណល់ ទឹកកខ្វក់ ការកកស្ទះចរាចរ ជំនន់ទឹកភ្លៀងជាដើម។ ដូច្នេះ​ឯកឧត្ដម​សូម​លើក​ទឹក​ចិត្ត​ដល់​រដ្ឋបាល​រាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមទាំងនេះបន្ថែមទៀត ដោយ​គិតគូររៀបចំផែនការ និងវិធានការនានាដែលត្រូវអនុវត្តជាក់ស្តែង ដោយផ្អែក​លើ​ផែន​ការ​មេ​ប្រើប្រាស់​ដីធ្លី​របស់រាជធានីភ្នំពេញឆ្នាំ២០៣៥ ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាត និង​មាន​ចីរភាពឆ្នាំ២០២២-២០៣៥ និងស្នើថ្នាក់​ដឹកនាំ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ត្រូវ​ពង្រឹង​ការ​ប្រឡង​ជ្រើស​រើស​មន្ត្រីរាជការ ការគ្រប់គ្រង និងចាត់ចែងមន្ត្រីរាជការ ការដំឡើងថ្នាក់ ឋានន្តរស័ក្ត និង​ការ​តែង​តាំងមុខតំណែង ត្រូវតែមានតម្លាភាព និងគណនេយ្យភាព មិនបក្សពួកនិយម និង​គ្រួសារ​និយ​ម​នោះឡើយ។ ផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារបានល្អ មាន​សមត្ថភាព មានស្នាដៃ និងជំរុញការបណ្តុះបណ្តាលជំនាញ និងកសាង​សមត្ថភាព​ដល់​មន្ត្រី​រាជ​ការ​ឱ្យស​មស្របទៅនឹងការវិវត្តនៃការងារ និងបច្ចេកវិទ្យាឌីជីថល៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm