យុវជនសង្គមស៊ីវិល៖ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯក​ស្វែងរកសន្តិភាព និងការអភិវឌ្ឍដល់កូនខ្មែរគ្រប់ជំនាន់

2023/12/29 08:47:54 pm        275

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បាន​ថ្លែងថា ថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រខួបលើកទី២៥ នៃការបញ្ចប់ សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ដូច្នេះក្នុងនាមជាយុវជនបានយល់ឃើញថា នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាគំរូវីរភាពប្រវត្តិសាស្ត្រមួយដែលកូនខ្មែរ ជាពិសេសសិស្ស និស្សិត បញ្ញវន្ត បាន​ចងចាំ​នូវ​ដានប្រវត្តិសាស្ត្រមួយនេះ។

លោកបន្តថា ប្រទេសមួយ ឬតំបន់មួយដែលមានបញ្ហាសន្តិសុខសង្គម ឬក៏មានសង្គ្រាម ពិត​ណាស់​ប្រទេស​គឺមិនអាចអភិវឌ្ឍន៍បានទេ។ ជាហេតុដែលនាំ​ឱ្យប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ ​នយោបាយឈ្នះ ឈ្នះ និងសមាហរណកម្មនានារបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបាន​ខិត​ខំ​​ប្រឹ​ងប្រែងធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស បង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ ស្មារតី ស្រឡាញ់​ជាតិ មាតុភូមិ និងបន្តថែរក្សាស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។

លោក ហេង សំណាង បានបន្តទៀតថា អ្វីដែលយុវជនចង់ឃើញ ក្នុងនាមជាយុវជនខ្មែរ គឺ​ធ្វើ​យ៉ាង​ណាតា​មដានប្រវត្តិសាស្ត្រ ក៏ដូចជាឱ្យតម្លៃការធ្វើកិច្ចការងារមួយដើម្បីមាតុភូមិកម្ពុជា។ ចំពោះ​ការរៀបចំខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួបលើកទី៥ឆ្នាំ នៃ​ការ​កសាង​វិមាន​ឈ្នះឈ្នះ ក៏ដូចជាការរម្លឹកដឹងគុណ និងការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិកនិងជាអគ្គមគ្គុទេសសន្តិភាព។

លោក ហេង សំណាង បានបន្តថា ក្នុងនាមជាយុវជនសង្គមស៊ីវិលជំនាន់ក្រោយ សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនីតិកាលទី៦ និងនីតិកាលទី៧ ក្រោមការដឹកនាំ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និង​អភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍ធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm