កម្ពុជា-អាល្លឺម៉ង់ ចុះហត្ថលេខាកសាងសមត្ថភាព និងការអប់រំដល់សារមន្ទីរ​ឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍ទួលស្លែង

2023/12/29 08:58:55 pm        233

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅទីស្តីការក្រសួងវប្បធម៌ បាន​អនុស្សរណៈ នៃ​ការ​យោគ​យល់​គ្នា ដើម្បីការចងចាំ ការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអប់រំ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ទួលស្លែង។

អនុស្សរណៈនៃការយោគយល់គ្នា គឺជាដំណាក់កាលថ្មីសម្រាប់កម្មវិធីសេវាសន្តិភាពស៊ីវិល-ជី​អាយ​ហ្សិត​នៅ​កម្ពុជា ដោយត្រូវបានអនុម័តសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុត្តិធម៌ និងការផ្សះផ្សាក្នុងបរិបទនៃដំណាក់កាលសេសសល់របស់សាលាក្ដីខ្មែរក្រហម»។ តាម​រយៈ​អនុស្សរណៈ​នេះ ភាគីទាំងពីរបានឯកភាព​លើ​គម្រោង​សហប្រតិបត្តិការ​នៅ​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ទួលស្លែង។

លោក ហង្ស និស្ស័យ ប្រធានសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ថ្លែងប្រាប់ BTV ព័ត៌មាន យ៉ាងដូច្នេះថា អនុស្សរណៈនេះ ក៏បានបន្តការអនុវត្តសកម្មភាពចាប់ពីឆ្នាំ២០១៨ ឆ្នាំ​២០២០ រហូតដល់ចុងឆ្នាំ២០២៣នេះ ដោយភាគីទាំ​ង​ពីរ​ព្រម​ព្រៀងប​ន្ត​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​នេះតទៀត។

ជាចុងក្រោយប្រធានសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបញ្ជាក់ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ រហូតមកដល់បច្ចុប្បន្ន តាមរយៈកិច្ចសហប្រតិបតិ្តការនេះ បានធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​អាល្លឺម៉ង់ ទាំងគំនិតរៀបចំសារមនី្ទរ រៀបចំផែនការអប់រំផ្សព្វផ្សាយ។ ក្នុងនោះអង្គការ ជីអាយហ្សិត បានរៀបចំផ្តួចផ្តើមឲ្យមានសៀវភៅណែនាំការបង្រៀនអំពីប្រវតិ្តសាស្រ្ត និង​រៀប​រៀង​ឲ្យ​ចេញ​ជា ២០ សកម្មភាពដើម្បីឲ្យលោកគ្រូ អ្នកគ្រូ បង្រៀនសិស្ស ក្នុងលក្ខខណ្ឌ​មួយ​ឲ្យ​សិស្សានុសិស្ស​បានចូលសិក្សា​កាន់​តែ​ផុសផុល​នៅ​សារមនី្ទរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        139
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm