ទីក្រុងញូវយ៉ក ស្វែងរកការទប់ស្កាត់រថយន្តក្រុងដឹកជនអន្តោប្រវេសន៍ពីព្រំដែនភាគខាងត្បូង

2023/12/29 08:59:01 pm        107

ទីក្រុងញូវយ៉ក មានចំណាត់ការដើម្បីទប់ស្កាត់គោលនយោបាយរបស់រដ្ឋតិចសាស់ ពីការការដឹកជញ្ជូនជនអន្តោប្រវេសន៍រាប់ពាន់នាក់តាមរថយន្តក្រុង ទៅកាន់ទីក្រុងនេះ ជាផ្នែកមួយនៃការទប់ស្កាត់កាន់តែខ្លាំងឡើងលើការធ្វើអន្តោប្រវេសន៍ ដែលជាបញ្ហាយុទ្ធនាការស្នូលរួចទៅហើយនៅមុនពេលការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។

អភិបាលក្រុង លោក Eric Adams បានចេញបញ្ជាថា រថយន្តក្រុងដឹកជនអន្តោប្រវេសន៍ ពីព្រំដែនភាគខាងត្បូងជាមួយប្រទេសម៉ិកស៊ិក ត្រូវផ្តល់ការជូនដំណឹង ៣២ម៉ោងមុនពេលចូលមកដល់ទីក្រុង ហើយកំណត់ពេលវេលា ដែលសេវាជួលរថយន្តបែបនេះអាចទម្លាក់អ្នកដំណើរចុះបាន។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbot បានជួលរថយន្តដើម្បីដឹកជញ្ជូនជនអន្តោប្រវេសន៍ទើប មកដល់ថ្មីពីព្រំដែនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីតវ៉ាចំពោះអ្វីដែលលោកអះអាងថា គឺជាការបរាជ័យរបស់រដ្ឋាភិបាលប្រទេស ក្នុងការប្រឈមមុខទៅនឹងលំហូរជនអន្តោប្រវេសន៍។ ចំណាត់ការរបស់ទីក្រុងញូវយ៉ក ដែលបានចេញកាលពីល្ងាចថ្ងៃពុធ បានធ្វើឡើងបន្ទាប់ពីលោក Adams បានជួបជាមួយអភិបាលក្រុងឈីកាហ្គោ(Chicago) និងដេនវ័រ(Denver) សមាជិកគណបក្សប្រជាធិបតេយ្យ ដែលទីក្រុងទាំងពីរនេះជាគោលដៅពេញនិយម សម្រាប់ជនអន្តោប្រវេសន៍ ដែលទើបនឹងមកដល់។

ពួកគេបានអំពាវនាវឱ្យមានចំណាត់ការកាន់តែខ្លាំងពីអាជ្ញាធរប្រទេស ដែលលោក Adams បាននិយាយវាយប្រហារម្តងហើយម្តងទៀតចំពោះភាពអសកម្ម។

លោក Adams និយាយថា កាលពីសប្តាហ៍មុន រថយន្តក្រុងដែលត្រូវបានជួលចំនួន ១៤គ្រឿង ដឹកជនអន្តោប្រវេសន៍ បានមកដល់ទីក្រុងញូវយ៉ក កាលពីពេលយប់ មកពីរដ្ឋតិចសាស់ ជាចំនួនច្រើនបំផុត ក្នុងរយៈពេលតែមួយយប់។

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        19
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm