ឧត្តមសេនីយ៍ឯក សួន សំណាង ធ្វើបទបង្ហាញអំពីសៀវភៅ «ស» ការពារជាតិ ជូនគណៈកម្មការជំនាញរដ្ឋសភា

2023/12/29 09:12:17 pm        287

ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយ និង​កិច្ច​ការ​បរទេស នៃក្រសួងការពារជាតិ បានដឹកនាំសហការី ធ្វើបទបង្ហាញអំពីគោល នយោបាយ​ការពារ​ជាតិ (សៀវភៅ «ស» ការពារជាតិ ឆ្នាំ ២០២២) ជូនដល់គណៈកម្មការទី៤ នៃរដ្ឋសភា អំពី​ការ​អនុវត្ត​កម្ម​វិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និង​ប្រសិទ្ធភាព នៃ​ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួង​ការពារ​ជាតិ​ត្រូវ​អនុវត្ត​បន្ត​។

ក្នុងឱកសកិច្ចប្រជុំនេះ គណៈកម្មការជំនាញទាំង ១០ របស់រដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃ​រដ្ឋសភា (គណៈកម្មការទី៤) នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២៣ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក សួន សំណាង បានលើក​ឡើង​ពី​សារៈសំខាន់​នៃ​សៀវភៅ​«ស» ការពារ​ជាតិ​ ឆ្នាំ២០២២។ សៀវភៅ «ស» ការពារជាតិឆ្នាំ២០២២ មាន៣ផ្នែក គឺផ្នែកទី១ ទស្សនៈ​ចំពោះ​ការ​អនុវត្តគោលនយោបាយការពារជាតិ។ ពិនិត្យ និងវាយតម្លៃ​លើ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ការពារ​ជាតិ​កន្លងមក។ វិភាគស្ថាន ការណ៍សន្តិសុខដែលជះឥទ្ធិពលមកលើប្រទេសជាតិ។ វាយ​តម្លៃ​ការ​គំរាមកំហែងមកលើសន្តិសុខជាតិ។ កំណត់គោលនយោបាយការពារជាតិ (ឆ្នាំ២០៣០)។ ថែរក្សាសន្តិភាព ការពារផលប្រយោជន៍ជាតិ។ បង្កើន និងពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ។ លើកតម្កើងគុណតម្លៃនៃប្រវត្តិសាស្ត្រយោធា និងនយោបាយឈ្នះ ឈ្នះ។

ផ្នែកទី២ យុទ្ធសាស្ត្រ និងអាទិភាពនៃកិច្ចការពារជាតិ ក្នុងនោះមាន កិច្ចការពារព្រំដែន, កិច្ច​ការពារ​សន្តិសុខជាតិ, កំណែទម្រង់យោធា, កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការពារព្រំដែន, ព្រំ​ដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍, ទំនើបនីយកម្មយោធា (សមត្ថ​ភាព​ទ័ព​ជំនាញ), កសាងតំបន់ប្រវត្តិសាស្ត្រយោធា, ប្រើប្រាស់​យន្តការ​ដែល​មាន​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធីផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ, គាំទ្រដល់ដំណើរការ​បោះ​បង្គោល​ព្រំដែន និងចូលរួមអភិវឌ្ឍសហគមន៍តាមព្រំដែន កិច្ចការពារសន្តិសុខជាតិ ជាដើម។ ទី៣ ការ​អនុវត្តផែនការយុទ្ធសាស្ត្រអាទិភាពនៃកិច្ចការពារជាតិ បច្ចេកវិទ្យា និងនវានុវត្តន៍យោធា និង​ថវិ​កា​ការពារ​ជាតិ។

ក្រោយពីស្តាប់នូវការធ្វើបទបង្ហាញរបស់ឯកឧត្តម ឧត្តម សេនីយ៍ឯក សួន សំណាងរួចមក  ឯកឧត្តម កែប ជុតិមា បានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រសួង​ការពារ​ជាតិ​សម្រេច​បាន និងថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងការពារជាតិ និង​គណៈកម្មការរដ្ឋសភា ក្នុងអាណត្តិកន្លងមក ហើយឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិថ្មីទី៧នេះ ក្រសួង​ការពារជាតិ នឹងសម្រេចបានលទ្ធផលល្អប្រសើរថែមទៀតជូនជាតិមាតុភូមិ និង​ប្រជាពលរដ្ឋ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        65
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        92
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm