ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

2023/12/29 10:12:33 pm        117

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមានឈ្នះ ឈ្នះ។

​នៅក្នុងឱកាសអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងសុខាភិបាលបានរៀបចំស្តង់តាំងពិព័រណ៍បង្ហាញពីសមិទ្ធិផល និងស្នាដៃការងារសំខាន់ៗដែលក្រសួងបានសម្រេចនៅក្នុងរយៈកាល ២៥ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣។ ការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ ម៉ឹងម៉ាត់ និងសម្រេចចិត្តត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមក ធ្វើឱ្យកម្ពុជាគ្រប់គ្រងបានជំងឺកូវីដ-១៩ និងបានបើកប្រទេស និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ដោយសុវត្ថិភាព និងមាននិរន្តរភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន។ ការពង្រីកការគ្របដណ្តប់នៃសេវាសុខភាព និងការពង្រីកការគាំពារសុខភាពសង្គម ព្រមទាំងភាពប្រសើរឡើងនៃកត្តាសង្គម បានបង្កើនអាយុកាលរស់រំពឹងទុករបស់ប្រជាជនកម្ពុជា ទាំងពីរភេទ ពី៦២ឆ្នាំ នៅឆ្នាំ២០០៨ ដល់៧៦ឆ្នាំ នៅឆ្នាំ២០២១/២០២២ និងបានលើកកម្ពស់គុណភាពនៃជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។ កម្ពុជាបានសម្រេចជោគជ័យក្នុងការលុបបំបាត់ជំងឺដែលជាបញ្ហាសុខភាពសាធារណៈមួយចំនួន ហើយដែលត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក មានជាអាទិ៍ ជំងឺគ្រុនស្វិតដៃជើង នៅឆ្នាំ២០០០ ជំងឺតេតាណូសលើមាតា និងទារក និងជំងឺកញ្រ្ជឹល នៅឆ្នាំ២០១៥ ជំងឺជើងដំរី (lymphatic filariasis) នៅឆ្នាំ២០១៦ ជំងឺត្រអកភ្នែក (Trachoma) និងហានិភ័យនៃជំងឺរលាកថ្លើមប្រភេទ B លើកុមារអាយុក្រោម៥ឆ្នាំ។ ជោគជ័យនេះ រួមជាមួយភាពរឹងមាំនៃអន្តរាគមន៍កម្មវិធីសុខភាព និងការធ្វើសមាហរណកម្ម ការផ្តល់សេវាសុខភាពបានរក្សាសន្ទុះ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺឆ្លងចម្បងៗផ្សេងទៀត នៅក្នុងបណ្តាឆ្នាំខាងមុខ ដូចជា៖ លុបបំបាត់ជំងឺគ្រុនចាញ់ និងការចម្លងមេរោគអេដស៍ និងមេរោគជំងឺស្វាយ ពីម្តាយទៅកូនជាដើម។ ការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌បានចាប់ផ្តើមនៅឆ្នាំ២០០០ និងបានពង្រីកជាបន្តបន្ទាប់រហូតគ្របដណ្តប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនៅឆ្នាំ២០១៥។ ដោយឡែកបេឡាជាតិរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព (ប.ស.ស-សុខភាព) បានចាប់ផ្តើមសម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជននៅឆ្នាំ២០១៦ និងបានពង្រីកដល់មន្រ្តីរាជការសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៨។ ថ្មីៗនេះ កម្មវិធីមូលនិធិសមធម៌ ក៏បានពង្រីកការគ្របដណ្តប់លើប្រជាជនងាយរងហានិភ័យ ដែលមានប្រមាណ ១,៨លានាក់។

សូមបញ្ជាក់ដែរថា តាមបណ្តាក្រសួង-ស្ថាប័ន ក៏បានរៀបចំស្តង់ពិព័រណ៍បង្ហាញសមិទ្ធិផល និងស្នាដៃរបស់ខ្លួន ដែលបង្ហាញពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាព រយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕

 អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm