ខណ្ឌ ​៧​មករា បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​៣​មណ្ឌល ជូន​ប្រជាពលរដ្ឋ​

2021/06/22 12:37:08 am        495

​ភ្នំពេញ៖ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​បិទ​បញ្ចប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ជូន​ប្រជាពលរដ្ឋ ទាំង​៣​មណ្ឌល រួមមាន​មណ្ឌល​ចាក់​វ៉ាក់សាំង​សាលាបឋមសិក្សា​បាក់​ទូក មាន​ចំនួន​២​ទីតាំង និង​មណ្ឌល​ចាក់​វ៉ាក់សាំង​សាលាបឋមសិក្សា​សំពៅ​មាស​។​

​ឯកឧត្តម វេជ្ជបណ្ឌិត តូច យ៉ាន អនុប្រធាន​ប្រតិ​ប​តិ្ត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិ​ប​តិ្ត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា នេះ​ជា​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ក្នុង​ខណ្ឌ​៧​មករា ដែលមាន​កម្លាំង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​១៥​ក្រុម ស្មើនឹង​១៥០​រូប បាន​បំពេញបេសកកម្ម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ នៅ​មណ្ឌល​ទាំង​៣ នៃ​ខណ្ឌ​៧​មករា ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មាន​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ​មកចាក់​វ៉ាក់សាំង​តាម​វេណ ធ្វើ​ឲ្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​មិនមាន​ការកកស្ទះ និង​ជួប​បញ្ហា​ប្រឈម​ផ្សេងៗ​នោះទេ ដោយ​ក្រុមការងារ​គ្រូពេទ្យ​ទាំងអស់ បាន​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​

​​ទន្ទឹមគ្នា​នោះដែរ ព្រះសង្ឃ ប្រជាពលរដ្ឋ​ចាស់ជរា និង​យុវជន មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង នៅក្នុង​មណ្ឌល​ចាក់​វ៉ាក់សាំង​សាលាបឋមសិក្សា​បាក់​ទូក និង​សាលាបឋមសិក្សា​សំពៅ​មាស បាន​សម្តែង​ការគោរព​ដឹងគុណ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងសុខាភិបាល និង​ក្រុមការងារ​គ្រូពេទ្យ​ជួរ​ទាំងអស់ ដែល​បាន​ខិតខំ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ប្រយុទ្ធប្រឆាំង និង​ជំងឺ​កូ​វីដ​-១៩​។​

​បើ​តាម​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិ​ប​តិ្ត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា ស្ថានភាព នៃ​ការចាក់​វ៉ាក់សាំង​នៅថ្ងៃនេះ ជូន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​៧​មករា និង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល តាម​ការ​ឧទ្ទេសនាម​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្របខណ្ឌ​ទូទាំងប្រទេស គឺ​សម្រាប់​ខណ្ឌ​/​ស្រុក​ទាំង​៣ មានការ​សហការ​យ៉ាង​ល្អ​

​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​មានការ​ចូលរួម​យ៉ាង​ផុសផុល និង​ការស្រលាញ់​រាប់អាន​យ៉ាង​កកក្តៅ​ពី​បងប្អូន​ប្រជាពលរដ្ឋ​គួរ​ជាទី​រីករាយ និង​ជាទី​មោទនៈ​សម្រាប់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ៕ ​អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        120
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm