មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ ផ្លូវ និងស្ពាន នៅស្រុកពញាឮ និងស្រុកខ្សាច់កណ្តាល

2023/12/29 10:43:32 pm        183

ឯកឧត្ដម​បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង​រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០២៣ ចុះត្រួតពិនិត្យ ផ្លូវបេតុង ០១ខ្សែ ប្រវែង ៣.៧៨០ គម. ស្ពានបេតុង ០១ កន្លែង ប្រវែង ៤៥ ម. និងសំណង់សិល្បការ្យមួយចំនួនទៀត នៅស្រុកពញាឮ និងស្រុកខ្សាច់កណ្តាល ខេត្ត​កណ្តាល ប្រើប្រាស់ថវិកាជំពូក២១ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

ឯកឧត្ដម​បណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា សមិទ្ធផលខាងលើនេះ ជាសសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​សារៈសំខាន់ ក្នុងការចូលរួមចំណែក​លើក​កម្ពស់​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពិសេសបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន បាន​គ្រប់​រដូវកាល។

 

ក្នុងឱកាសនោះ គណៈកម្មការអន្តរក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែល​ប្រើ​ប្រាស់​ផ្លូវ​នេះ សូមចូលរួមថែទាំទាំងអស់គ្នា តាមរយៈការមិនដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និង​មិនកាប់គាស់នាំអោយខូចទ្រង់ទ្រាយផ្លូវជាដើម។

 

គួរបញ្ជាក់ថា ផ្លូវ គឺជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល (ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដោយ​រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹង​ប្រែង​យ៉ាងខ្លាំង ដើម្បីការអភិវឌ្ឍន៍នូវសរសៃឈាមសេដ្ឋកិច្ចនេះ ដែលក្នុងនោះមាន ផ្លូវជនបទ ផ្លូវជាតិ ផ្លូវល្បឿនលឿន និងស្ពានជាដើម៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        182
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm