ប្រភព៖ បណ្ដាមេដឹកនាំ G7 នឹងពិភាក្សាអំពីគោលការណ៍ច្បាប់ ពាក់ព័ន្ធនឹងការរឹបអូសទ្រព្យសកម្មរុស្ស៊ី

2023/12/29 10:50:17 pm        109

ប្រភពចំនួន២ ដែលដឹងពីគម្រោងការ និងមន្ត្រីអង់គ្លេសម្នាក់ នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) បានប្រាប់ថា បណ្ដាមេដឹកនាំនៃក្រុមប្រទេសទាំង៧ ឬG7 នឹងពិភាក្សាគ្នាអំពីគោលការណ៍ច្បាប់ថ្មី ដែលនឹងអនុញ្ញាតឲ្យមានការរឹបអូសទឹកប្រាក់ចំនួន ៣០០ពាន់លានដុល្លារ នៅក្នុងទ្រព្យសកម្មរុស្ស៊ី ដែលត្រូវបានបង្កក នៅពេលដែលបណ្ដាមេដឹកនាំទាំងនោះ ជួបប្រជុំគ្នា ក្នុងខែកុម្ភៈ។

ប្រភពទាំង៣ នោះ បានឲ្យដឹងថា ទាំងមន្ត្រីរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការជាមួយគ្នា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីចាប់ផ្ដើមជំរុញដល់កិច្ចប្រឹងប្រែង ក្នុងបំណងរឹបអូសទ្រព្យសកម្មរបស់រុស្ស៊ីដែលផ្អឹបទុក នៅប្រទេសបែលហ្ស៊ិក និងទីក្រុងនានា នៅតំបន់អឺរ៉ុប ហើយសង្ឃឹមថា មេដឹកនាំក្រុមប្រទេសទាំង៧ ព្រមព្រៀងចេញសេចក្តីថ្លែងការណ៍ច្បាស់លាស់កាន់តែខ្លាំង នៅពេលដែលពួកគេជួបប្រជុំគ្នា នៅចុងខែកុម្ភៈ ជុំវិញការគម្រប់ខួបលើកទី២ នៃការលុកលុយលើអ៊ុយក្រែនរបស់ទីក្រុងមូស្គូ។

ការពិភាក្សានេះធ្វើឡើង នៅពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden ប្រឈមនឹងការប្រឆាំងពីគណបក្សសាធារណរដ្ឋ ចំពោះសំណើរបស់លោក ដែលស្នើផ្ដល់ជំនួយចំនួន ៦១ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដោយក្រុមមន្ត្រីអាមេរិកជាច្រើនរូប បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ សម្រាប់កិច្ចប្រឹងប្រែងក្នុងសង្គ្រាមអ៊ុយក្រែននេះ។

ប្រភពទាំងនោះបានបន្ថែមថា សហរដ្ឋអាមេរិក ដែលគាំទ្រដោយចក្រភពអង់គ្លេស ជប៉ុន និងកាណាដា បានស្នើឲ្យក្រុមការងារ G7 បង្កើតជម្រើសនានា សម្រាប់មេដឹកនាំ G7 ប៉ុន្តែបានព្រមានប្រឆាំងនឹងការរំពឹងទុកពី «ការប្រកាសជាក់ស្តែង» អំពីការរឹបអូសទ្រព្យសម្បត្តិ នៅឯកិច្ចប្រជុំនាចុងខែកុម្ភៈនេះ។

ម្នាក់ក្នុងចំណោមប្រភពនោះ បានប្រាប់ថា គោលការណ៍ច្បាប់ថ្មី នឹងអនុញ្ញាតឲ្យមានការរឹបអូសទ្រព្យសម្បត្តិ ក្នុង «កាលៈទេសៈជាក់លាក់បំផុត» ដែលពាក់ព័ន្ធនឹងប្រទេសលុកលុយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        8
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        77
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm