លោក ស៊ី បង្ហាញមហិច្ឆតារបស់ចិន ដើម្បីក្លាយជាមហាអំណាចពិភពលោក បន្ទាប់ពីកិច្ចប្រជុំសម្ងាត់ស្តីពីគោលនយោបាយការបរទេស

2023/12/30 12:01:14 am        117

ទីក្រុងប៉េកាំងបានប្តេជ្ញាចាប់យក «ឱកាសជាយុទ្ធសាស្ត្រ» និងបង្កើន «ឥទ្ធិពល ការទាក់ទាញ និងអំណាចអន្តរជាតិ» របស់ខ្លួន ដើម្បីរៀបចំពិភពលោក ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ដោយពង្រឹងការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តលើកិច្ចការបរទេស និងឈរក្នុងជំហរយ៉ាងរឹងមាំ ប្រឆាំងនឹង «ការគំរាមកំហែង» និង «អនុត្តរភាពនិយម» ពីលោកខាងលិច។

ក្នុងកិច្ចប្រជុំបិទទ្វារដ៏កម្រមួយរបស់គណបក្ស ស្ពីពីទិសដៅគោលនយោបាយការបរទេស នាពេលអនាគតរបស់ប្រទេសចិន ដែលបានបញ្ចប់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ) ប្រធានាធិបតី លោក ស៊ី ជីនពីង ក៏បានជំរុញឲ្យអ្នកការទូត និងកម្មាភិបាលរបស់ប្រទេស «ធ្វើនូវអ្វីដែលប្លែកថ្មីទាំងស្រុង» «ប្រមូលផ្តុំសំឡេងភាគច្រើនលើសលប់» របស់ពិភពលោក និងប្រកាន់ខ្ជាប់នូវ «ស្មារតីប្រយុទ្ធ»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា សន្និសីទមជ្ឈិមបក្សរយៈពេល ២ថ្ងៃស្តីពីការងារកិច្ចការបរទេស ដែលត្រូវបានធ្វើឡើងចុងក្រោយ កាលពីឆ្នាំ២០១៨ ត្រូវបានចូលរួមដោយបណ្ដាមេដឹកនាំជាន់ខ្ពស់របស់គណបក្ស ដែលមានដូចជាសមាជិកការិយាល័យមជ្ឈិមបក្ស មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកការទូត ក្នុងនោះរួមទាំងឯកអគ្គរដ្ឋទូតចិនរាប់សិបនាក់ផងដែរ។

ក្នុងសុន្ទរកថារបស់លោក លោក ស៊ី បានសរសើរប្រទេសចិនថា ជាមហាអំណាចសាកល ដែលមាន «ការទទួលខុសត្រូវ» ដែលកំពុងឡើងជាលំដាប់ នៅក្រោមការទូតប្រមុខរដ្ឋរបស់លោក ចាប់តាំងពីលោកបានឡើងកាន់អំណាច ក្នុងឆ្នាំ២០១២ ហើយលោកបាននិយាយថា ប្រទេសចិនបានយកឈ្នះលើ «ការលំបាក និងបញ្ហាប្រឈមជាច្រើន» នៅក្នុងការងារខាងក្រៅរបស់ខ្លួន ក្នុងទសវត្សរ៍កន្លងមក។ ប៉ុន្តែលោកក៏បានព្រមានអំពី «បញ្ហាប្រឈមធ្ងន់ធ្ងរ និងភាពច្របូកច្របល់ខ្លាំង» នាពេលខាងមុខ ពីព្រោះពិភពលោក «បានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ» ដែលជាការសំដៅលើជម្លោះរបស់ទីក្រុងប៉េកាំង ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលើភាពខុសគ្នាខាងមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយ។ យ៉ាងណាក្ដី លោក ស៊ី បាននិយាយថា ប្រទេសចិនបានអនុវត្ត «វិធីសាស្រ្តរួម សម្រាប់ទំនាក់ទំនងជាមួយគ្រប់ភាគី» «បានពង្រីកនូវគម្រោងយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ និងបានបង្កើតបណ្តាញភាពជាដៃគូសកល ដែលមានគុណភាពខ្ពស់ និងទូលំទូលាយ»។

ជាមួយគ្នានេះ លោក ស៊ី ក៏បានសាទរចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាគោលនយោបាយការបរទេស និងគម្រោងវិនិយោគក្រៅប្រទេសរបស់លោក ជា «វេទិកាដែលមានមូលដ្ឋានទូលំទូលាយ និងធំបំផុតរបស់ពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» ហើយលោកបានបន្ថែមថា ទីក្រុងប៉េកាំង បាន «បង្ហាញផ្លូវក្នុងការកែទម្រង់ប្រព័ន្ធ និងសណ្តាប់ធ្នាប់អន្តរជាតិ»។

លោក ស៊ី ដែលបានក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិន ចាប់តាំងពីលោក ម៉ៅ សេទុង បន្ទាប់ពីទទួលបានអាណត្តិដឹកនាំលើកទី៣ កាលពីឆ្នាំមុននោះ ក៏បានសន្យា កាលពីថ្ងៃអង្គា (ទី២៦ ខែធ្នូ) ដែរថា «មាតុភូមិត្រូវតែ និងត្រូវបានរួបរួមគ្នាមួយឡើងវិញ» ដែលការលើកឡើងនេះ កើតមានឡើងប៉ុន្មានថ្ងៃ នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូលរបស់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        19
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm