ទួរគីចាប់ឃុំមនុស្ស ២៩នាក់ ដោយសង្ស័យមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាមរៀបចំការវាយប្រហារ

2023/12/30 05:21:35 am        138

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Ali Yerlikaya នៅថ្ងៃសុក្រ (ទី២៩ ខែធ្នូ) នេះ បាននិយាយថា អាជ្ញាធរទួរគី បានឃុំខ្លួនមនុស្ស ២៩នាក់ ដែលសង្ស័យថា មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម នៅក្នុងប្រតិបត្តិការជាច្រើន នៅទូទាំងខេត្តចំនួន៩។

តាមរយៈវេទិកាបណ្ដាញសង្គម X របស់ខ្លួន លោក Yerlikaya បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការឈ្មោះ «Operation Heroes-37» នៅថ្ងៃសុក្រនេះ គ្រោងនឹងវាយប្រហារវិហារកាតូលិក និងវិហារជនជាតិជ្វីហ្វនានា ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

ដោយដកស្រង់ប្រភពសន្តិសុខ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu របស់ទួរគី បានរាយការណ៍ថា ជនសង្ស័យ ៣នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយអ្នកជាប់ឃុំទាំង ២៩នាក់នោះ ក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការផងដែរ។ សារព័ត៌មាននេះបានឲ្យដឹងថា អ្នកទាំង៣ គឺជាសមាជិកជាន់ខ្ពស់នៃរដ្ឋឥស្លាម ហើយបានបន្ថែមថា ម្នាក់កំពុងរៀបចំផែនការវាយប្រហារលើស្ថានទូតអ៊ីរ៉ាក់ នៅទីក្រុងអង់ការ៉ា។តែសារព័ត៌មាន Anadolu មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើជនសង្ស័យ ឬប្រតិបត្តិការនេះនោះទេ។

អាជ្ញាធរទួរគីបានបង្កើនប្រតិបត្តិការប្រឆាំងនឹងរដ្ឋឥស្លាម និងពួកសកម្មប្រយុទ្ធឃើដ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឃើដ បានបំផ្ទុះគ្រាប់បែកនៅជិតអគាររដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ាកាលពីថ្ងៃទី១ ខែតុលា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        188
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        229
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm