ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ប្រទេសចិនបានតែងតាំងលោក Dong Jun ជារដ្ឋមន្ត្រីការពារជាតិថ្មី

2023/12/30 05:23:40 am        127

ប្រទេសចិន នៅថ្ងៃសុក្រ (ទី២៩ ខែធ្នូ) នេះ បានតែងតាំងលោក Dong Jun ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ខ្លួន ដើម្បីជំនួសរដ្ឋមន្ត្រីចុងក្រោយ ដែលបានបាត់មុខ កាលពី ៤ខែមុន។

ការតែងតាំងដោយសមាជិកសភាចិន កើតមាននៅពេលដែលប្រធានាធិបតីចិន លោក Xi Jinping ធ្វើឲ្យយោធាប្រសើរឡើង ដែលជាផ្នែកមួយនៃការជំរុញរបស់លោក ដើម្បីធ្វើឲ្យប្រទេសចិនក្លាយជាមហាអំណាចពិភពលោក ជាគោលដៅ ដែលបានបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងជាច្រើន។

តួនាទីជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន គឺជាមុខមាត់សាធារណៈរបស់កងទ័ពរំដោះប្រជាជនចិន ក្នុងការចូលរួមរបស់ខ្លួនជាមួយប្រព័ន្ធផ្សព្វផ្សាយ និងជាមួយយោធាផ្សេងទៀត។

យ៉ាងណាក្ដីមិនដូចប្រទេសដទៃទេ ក្រសួងមិនសូវនិយាយពីគោលនយោបាយការពារជាតិ ឬការគ្រប់គ្រងយោធានោះឡើយ ជាវិស័យ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់គណៈកម្មការយោធាមជ្ឈិម ពោលគឺជាក្រុមឥស្សរជន ដែលដឹកនាំដោយលោក Xi។

លោក Dong វ័យ ៦២ឆ្នាំ នៅមុននេះ គឺជាប្រធានកងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន។ លោកត្រូវជំនួសតំណែងរបស់លោក Li Shangfu ដែលបានចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ កាលពីខែមីនា ប៉ុន្តែមិនត្រូវបានឃើញជាសាធារណៈ ចាប់តាំងពីថ្ងៃទី២៥ ខែសីហា។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ពីប្រភពនានា បានរាយការណ៍ថា លោក Li កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយទាក់ទងនឹងលទ្ធកម្ម និងការអភិវឌ្ឍឧបករណ៍៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm