ផ្លូវក្រាលក្រួស១ខ្សែក្នុងស្រុកសំឡូត កំពុងជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់កសិករ

2023/12/30 04:22:31 pm        84

បាត់ដំបង : ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែងជិត ៩ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានស្ថាបនារួច រាល់ បច្ចុប្បន្នផ្លូវនេះបានតភ្ជាប់ទៅនិងបណ្តាញផ្លូវផ្សេងៗ ដោយបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់ការធ្វើដំណើរ ជាពិសេស ការដឹកជញ្ជូនកសិផល ខណៈសំឡូតគឺជាស្រុកមួយសំបូរការដាំដុះដំណាំកសិកម្ម។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ-ប្រគល់ទទួល បញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ ក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ, ប្រវែង ៨ ៧០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, សាងសង់លូមូលមុខពីរ ៣ កន្លែង, លូមូលមុខមួយ ៥ កន្លែង, និងផ្លាកឈ្មោះផ្លូវចំនួន ២ កន្លែង ស្ថិតនៅភូមិអូរច្រាល និងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ ដំបង, ក្នុងនោះឯកឧត្តម ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ ស្ថាបនាផ្លូវនេះបានល្អប្រសើរ ជាពិសេសការដាក់លូបង្ហូរទឹក ព្រោះបណ្តាញលូបង្ហូរទឹកនេះមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសការជោជាន់លិចនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

ទាក់ទងគម្រោងផ្លូវខាងលើនេះដែរ, ឯកឧត្តម អ៊ិន ចន្ថា បានឯកភាព ប្រគល់-ទទួលទាំងស្រុង ដែលបានអនុវត្តទៅតាម ផែនការ និងប្រកបដោយគុណភាព ព្រោះផ្លូវមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងស្រុកសំឡូតនេះជាដើម ព្រោះស្រុកសំឡូត គឺជាស្រុកមួយដែលមានប្រជាពរដ្ឋដាំដុះកសិកម្មយ៉ាងច្រើន ដែលត្រូវការដឹកជញ្ជូនទាំងសម្ភារៈផ្គត់ផ្គង់ និងការដឹកសិផលចេញទៅ កាន់ទីផ្សារផ្សេងៗ ក្រៅពីនេះក៏ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្សទៅរៀនសូត្រ និងការដឹកអ្នក ជម្ងឺទៅកាន់មណ្ឌលសុខភាពជាដើម។

សូមបញ្ជាក់ថា ទាក់ទងការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ ខ្សែ នៅក្នុងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបងនេះ បានអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយប្រើប្រាស់ ថវិកាជំពូក ២១។ ជុំវិញបញ្ហាហេដ្ឋរចនាសម្ព័ន្ធនេះ នៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការគាំទ្រដល់ការជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវលំជនបទ ព្រមទាំង ការស្តារស្រះ ជីកស្រះ អណ្តូងទឹក ដើម្បទប់ទល់និងភាពរាំស្ងួត និងទឹកជំនន់ជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        140
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        119
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm