ប្រជាពលរដ្ឋក្រុងភ្នំពេញផ្ញើសារជូនពរ ខណៈពិធីឆ្លងឆ្នាំសកល២០២៤ ជិតឈានមកដល់

2023/12/30 06:37:30 pm        176

ភ្នំពេញ៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល២០២៤ នឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានផ្ញើសារជូនពរ និងបង្ហាញនូវក្តីប្រាថ្នាស្រដៀងៗគ្នាថា ចង់ឲ្យប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះ និងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្តទៀត។

អ្នកស្រី ទិត្យ ផល្លា អតីតគ្រូបង្រៀននៅសាលាទួលទំពូង ក្នុងបទសម្ភាសជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងឱកាសពិធីឆ្លងឆ្នាំសកលខាងមុខនេះ អ្នកស្រីមិនមានគម្រោងដើរកម្សាន្តទៅទីណាទេ ដោយសារវ័យកាន់តែចាស់។ អ្នកស្រី បានផ្ញើសារជូនពរពីចម្ងាយជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខក្នុងក្រុមគ្រួសារ ការប្រកបរបររស៊ីរីកចម្រើនទៅមុខជាបន្តបន្ទាប់ និងឲ្យមានសុខភាពល្អ។

ស្រដៀងគ្នាខាងលើនេះ លោក ហែម សុគន្ធា ពលរដ្ឋរស់នៅភ្នំពេញ និងលោក តុលា មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ និងធ្វើការនៅក្រុងភ្នំពេញ បាននិយាយថា នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលឆ្នាំថ្មីឆ្នាំ២០២៤ហើយ ឆ្លៀតក្នុងឱកាសនេះ លោកសូមជូនពរផងដែរ សូមឲ្យប្រជាជាតិខ្មែរទាំងមូលឲ្យទទួលបាននូវសុខសន្តិភាព និង​សុភមង្គលក្នុងឆ្នាំថ្មីខាងមុខនេះ។

ក្រុមប្រជាពលរេដ្ឋទាំងអស់នេះ ក៏បានជូនពរជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​នៃជួររាជរដ្ឋាភិបាលកម្ពុជា​ផងដែរ សូមឲ្យទទួលបានសុខភាពល្អ​បរិបូរណ៍ កម្លាំងពលខ្លាំងក្លា និងបន្តដឹកនាំ កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិឲ្យកាន់តែរីកចម្រើន​ថ្កុំថ្កើង​ប្រកប​ដោយ​វឌ្ឍនភាព សន្តិភាព​ និងស្ថិរភាពតរៀងទៅ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        187
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm