អ្នកស្លាប់នៅតំបន់ហ្កាហ្សា ឡើងដល់ ២១.៥០០នាក់ហើយ ពីការវាយប្រហាររបស់អ៊ីស្រាអែល

2023/12/30 09:20:42 pm        259

ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងលើសពី ២១.៥០០នាក់ និងជាង ៥៥.៩០០នាក់ផ្សេងទៀត បានរងរបួស គិតចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា។ នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ (ទី២៩ ខែធ្នូ)។

ក្រសួងបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៨៧នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងផ្លូវគោគរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) កាលពីថ្ងៃសុក្រ បានឲ្យដឹងនៅលើបណ្តាញសង្គមថា យ៉ាងហោចណាស់មនុស្ស ៣០៨នាក់ ដែលកំពុងស្នាក់នៅក្នុងកន្លែងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ខណៈ ១.០៩៥នាក់ផ្សេងទៀត បានរងរបួស។

លើសពីនេះ ជនជាតិប៉ាឡេស្ទីន ៣០៤នាក់ បានបាត់បង់ជីវិតនៅតំបន់វ៉េសប៊ែង (West Bank) ចាប់តាំងពីមានជម្លោះ។ នៅឆ្នាំ២០២៣ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់វ៉េសប៊ែង បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥០៤នាក់ ដែលនេះជាការបាត់បង់ជីវិតដ៏អាក្រក់បំផុត សម្រាប់ប៉ាឡេស្ទីន នៅក្នុងដែនដីនេះ ចាប់តាំងពីទីភ្នាក់ងារអង្គការសហប្រជាជាតិ បានចាប់ផ្តើមកត់ត្រាចំនួនជនរងគ្រោះ ក្នុងឆ្នាំ២០០៥។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) នៅថ្ងៃសុក្រ បាននិយាយថា ពួកគេបានពង្រីកប្រតិបត្តិការយោធា នៅក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោងមុននេះ ហើយកងទ័ពរបស់ខ្លួន បានកម្ចាត់កងកម្លាំងហាម៉ាស នៅក្នុងអគារ និងផ្លូវរូងក្រោមដីជាច្រើន ខណៈពេលដែលបានបំផ្លាញកំណាត់ផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm