អតីតអនុប្រធាននិយតករធនាគាររបស់ប្រទេសចិន ត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារមួយជីវិត

2023/12/30 11:55:16 pm        161

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសុក្រ (ទី២៩ ខែធ្នូ) បានរាយការណ៍ថា អតីតអនុប្រធាននិយតករធនាគាររបស់ប្រទេសចិន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដែលជាមុខព្រួញចុងក្រោយបង្អស់នៃការបង្រ្កាបអំពើពុករលួយ នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសសេដ្ឋកិច្ចធំទី២ របស់ពិភពលោកនេះ។

ទីក្រុងប៉េកាំងបានចាប់ផ្តើមយុទ្ធនាការដ៏ធំទូលំទូលាយ ដើម្បីប្រឆាំងអំពើពុករលួយ ក្នុងឆ្នាំ២០១២ បន្ទាប់ពីការឡើងកាន់តំណែងរបស់មេដឹកនាំលោក ស៊ី ជីនពីង ទៅកាន់ទីកំពូលនៃបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាច។ ហើយបើយោងតាមតួលេខផ្លូវការចុងក្រោយបំផុត ចាប់ពីខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក មន្ត្រីគណបក្សប្រហែល ៤,៨លាននាក់ ត្រូវបានស៊ើបអង្កេត។ ការស៊ើបអង្កេតបែបនេះ ជាទូទៅនាំទៅដល់ការកាត់ទោស ហើយត្រូវបានគេសង្ស័យថា ប្រើជាឧបករណ៍ ដើម្បីដកបណ្ដាឥស្សរជននយោបាយ ដែលត្រូវបានមើលឃើញថា ជាអ្នកប្រឆាំងលោក ស៊ី។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា លោក Cai Esheng ត្រូវបានគេរកឃើញថា មានទោសពីបទទទួលសំណូកចំនួន ៤០៧លានយ័ន (៥៧,៥លានដុល្លារ) ក្នុងពេលកំពុងកាន់តំណែង។ លោកក៏ត្រូវបានគេនិយាយថា បានទទួលសំណូកបន្ថែម ១១០លានយ័ន បន្ទាប់ពីចូលនិវត្តន៍។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា រូបលោកត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការលើកលែងទោសរយៈពេល ២ឆ្នាំ ដែលនឹងត្រូវបន្ថយមកជាប់ពន្ធនាគារអស់មួយជីវិត។ ដោយកើតនៅឆ្នាំ១៩៥១ លោក Cai បានចំណាយពេលភាគច្រើននៃអាជីពការងាររបស់លោក នៅក្នុងផ្នែកហិរញ្ញវត្ថុ និងបានបម្រើការរយៈពេល ៨ឆ្នាំជាអនុប្រធាននៃនិយតករធនាគាររបស់ប្រទេស៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm