បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន សម្ដែងការព្រួយបារម្ភចំពោះភាពតានតឹង នៅសមុទ្រចិនខាងត្បូង

2023/12/31 05:10:28 pm        143

បណ្ដារដ្ឋមន្ត្រីការបរទេសនៃប្លុកអាស៊ាន (ASEAN) ក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីថ្ងៃសៅរ៍ (៣០ ធ្នូ) បានសម្តែង​ការព្រួយបារម្ភ​របស់​ពួក​គេ​ចំពោះ​ភាពតាន​តឹង​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែលពួក​គេបាន​និយាយថា អាច​គំរាម​កំហែង​ដល់​សន្តិភាព​ក្នុង​តំបន់ និង​បាន​ជំរុញ​ឱ្យ​មាន​ការសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីនានា។

បណ្ដាអ្នកការទូតជាន់ខ្ពស់របស់ប្លុកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើង​តាម​ដាន​យ៉ាងជិតស្និទ្ធជាមួយនឹងការព្រួយបារម្ភ​អំពី​ការវិវត្ត​នាពេលថ្មីៗ​នេះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែលអាចបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់»។

សេចក្តី​ថ្លែងការណ៍នេះបានធ្វើឡើងនៅពេលដែលប្រទេសចិន និងហ្វីលីពីន បានធ្វើ​ការ​ចោទ​ដាក់​គ្នា​ក្នុង​ប៉ុន្មានខែថ្មីៗនេះជុំវិញការប៉ះទង្គិចនៅដែនសមុទ្រជាបន្តបន្ទាប់ ហើយ​ខណៈ​ដែល​ទី​ក្រុង​ម៉ានីល បាន​លើក​ឡើង​ពី​តម្រូវ​ការ​ក្នុង​ការ​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​របស់​ខ្លួន​ចាប់​តាំង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ការ​ទូតត្រូវបានដឹកនាំក្នុង «ទិសដៅមិនល្អ»។

ប្រទេសចិន បានពណ៌នាការចោទប្រកាន់នានាដោយហ្វីលីពីនថាជា «ការបំភាន់​និង​បំភ្លើស​ការពិត​» ហើយបាននិយាយថា ខ្លួននឹងមិនបិទភ្នែកចំពោះ «ការញុះញង់ និងការយាយី» ម្តង​ហើយ​ម្តង​ទៀតរបស់ហ្វីលីពីនឡើយ។ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​នេះ​ក៏​បាន​អះ​អាង​សារ​ជា​ថ្មី​អំពី​តម្រូ​វការ «អនុវត្តការអត់ធ្មត់ក្នុងការធ្វើសកម្មភាពដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ឬ​បង្កើន​ជម្លោះ​»៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm