លោក Netanyahu៖ អ៊ីស្រាអែលត្រូវតែគ្រប់គ្រងព្រំដែនហ្កាហ្សា-អេហ្ស៊ីប ហើយសង្រ្គាមនឹង​បន្តច្រើនខែទៀត

2023/12/31 05:24:06 pm        213

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាន​ប្តេជ្ញា​ថា​នឹងដណ្តើមគ្រប់គ្រងព្រំដែនតំបន់ហ្កាហ្សាស្រ្ទីប ជាមួយប្រទេសអេហ្ស៊ីប ឡើងវិញ​ដោយ​ពង្រីក​បេសកកម្មរបស់អ៊ីស្រាអែល ដើម្បីកម្ចាត់ក្រុមហាម៉ាស នៅក្នុងជម្លោះ​ដែល​ខ្លួន​រំពឹ​ង​ថា​នឹង​មាន​រយៈពេលជាច្រើនខែ។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ (៣០ ធ្នូ) អំពីការ​ប្រយុទ្ធគ្នា​ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មកនៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និង​សម្ព័ន្ធ​មិត្ត​បាន​ជ្រៀតចូលអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ ដោយបន្ថែមថា «ពេលនេះសង្រ្គាមកំពុងស្ថិតក្នុងដំណាក់កាលតានតឹងខ្លាំង»។

លោក​បាននិយាយថា តំបន់ទ្រនាប់នៃច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia) ដែល​រត់​តាម​បណ្តោយព្រំដែនហ្កាហ្សា ជាមួយអេហ្ស៊ីប ត្រូវតែស្ថិតក្នុងដៃរបស់អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលរូបនេះមិនបានរៀបរាប់លម្អិតទេ ប៉ុន្តែទង្វើបែបនេះរបស់អ៊ីស្រាអែល នឹង​ក្លាយជា​ការបញ្ច្រាស់ការពិតនៃការដកខ្លួនចេញពីហ្កាហ្សាឆ្នាំ២០០៥ ដោយ​ដា​ក់​តំបន់​ហ៊ុមព័ទ្ធ​នេះ​នៅ​ក្រោមការគ្រប់គ្រងផ្តាច់មុខរបស់អ៊ីស្រាអែល បន្ទាប់ពីរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយក្រុមហាម៉ាស។

ការអត្ថាធិប្បាយ​របស់លោក ណេតាន់យ៉ាហ៊ូ អំពីតំបន់ទ្រនាប់នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​កង​កម្លាំង​យោធាអ៊ីស្រាអែលបានបន្តរុលទៅមុខជាមួយនឹងការវាយលុក​ដែល​នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​រំលឹកឡើងវិញថានឹងមានរយៈពេល «ជាច្រើនខែទៀត»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm