ចិនហៅបេក្ខជននាំមុខក្នុងការបោះឆ្នោតមេដឹកនាំកោះតៃវ៉ាន់ ថាជាអ្នកបំផ្លាញសន្តិភាព

2023/12/31 05:53:06 pm        157

រដ្ឋាភិបាលរបស់ប្រទេសចិន បានហៅបេក្ខជននាំមុខ សម្រាប់ការបោះឆ្នោត​មេដឹកនាំ​បន្ទាប់​របស់​កោះតៃវ៉ាន់ ថាអ្នកបង្កឲ្យមាន «ការប្រឈមមុខដាក់គ្នា» និងជាអ្នកបំផ្លាញសន្តិភាព បន្ទាប់​ពី​អ្នក​នយោបាយ​រូបនោះបាននិយាយនៅក្នុងការជជែកដេញដោលមេដឹកនាំ ដោយបាននិយាយថា អធិបតេយ្យភាព និងឯករាជ្យរបស់កោះនេះជាកម្មសិទ្ធិរបស់ប្រជាជនរបស់ខ្លួន។

ការ​បោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភានៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ពេល​ដែលទំនាក់ទំនងដ៏អាក្រក់រវាងទីក្រុងប៉េកាំង និងក្រុងតៃប៉ិ។ ប្រទេសចិនបាន និង​កំពុង​បង្កើន​សម្ពាធ​ផ្នែក​យោធា ដើម្បី​អះអាង​ការ​ទាមទារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ជុំវិញ​កោះតៃវ៉ាន់​ដែល​គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។

ប្រទេសចិន បានរិះគន់ជាពិសេសចំពោះមេដឹកនាំលំដាប់ទីពីរបច្ចុប្បន្នលោក ឡៃ ឈីងតេ (Lai Ching-te) ដែលជាបេក្ខភាព​មេ​ដឹក​នាំ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច​របស់​កោះ​តៃវ៉ាន់ (DPP) និងជាអ្នកនាំមុខគេក្នុងការស្ទង់មតិ ដោយនិយាយថាលោកឡៃ ជា​ជន​ផ្ដាច់​ខ្លួន​ដ៏​គ្រោះថ្នាក់។

ដោយឆ្លើយតបកាលពីល្ងាចថ្ងៃសៅរ៍ (៣០ ធ្នូ) ចំពោះការអត្ថាធិប្បាយរបស់លោក ឡៃ នៅ​ឯការ​ជជែក​ដេញដោលរបស់បេក្ខជនមេដឹកនាំតាមកញ្ចក់ទូរទស្សន៍កាលពីព្រឹកនោះ ការិយាល័យ​កិច្ច​ការ​តៃវ៉ាន់​របស់​ប្រទេសចិនបាននិយាយថា លោក ឡៃ បាន លាតត្រដាង​មុខ​មាត់​ពិត​របស់​ខ្លួន​ថា​ជា​ «អ្នកប្រឆាំងដ៏រឹងរូសដើម្បីឯករាជ្យភាពតៃវ៉ាន់» និងជា​អ្នក​បំផ្លាញ​សន្តិភាព​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        7
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        55
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm