រដ្ឋបាលខេត្ដព្រះសីហនុ រំពឹងនឹងមានភ្ញៀវទេសចរច្រើនមកលេងកម្សាន្ដឆ្លងឆ្នាំសកល

2023/12/31 07:23:25 pm        344

រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរួចស្រេចក្នុងការធានាសុន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ដ និងស្នាក់នៅលម្ហែ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី​អបអរ​សាទរ​ពិធីបុណ្យឆ្លងឆ្នាំសកល ២០២៣-២០២៤ នៅក្នុងខេត្ដព្រះសីហនុ ដោយសុវត្ថភាព និងក្ដីរីករាយ “ឆ្នាំថ្មី ជ័យជំនះថ្មី សិរីសួស្ដី” ។

អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ បង្ហាញពីភាពជឿជាក់ថា ទោះបីរដ្ឋបាលខេត្ត មិន​បាន​រៀបចំ​កម្ម​វិធី ឬព្រឹត្ដិការណ៍អ្វីធំដំនោះទេ តែរដ្ឋបាលខេត្ដ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំង​កិច្ច​សហការ​ពី​វិស័យ​ឯកជន បានត្រៀមជាស្រេចក្នុងរៀបចំតុបតែងលម្អទីប្រជុំជនក្នុងក្រុង និងកម្មវិធី​កម្សាន្ដ​មួយ​ចំនួន​ដែល​វិស័យឯកជនរៀបចំ ដូចជាការប្រគុំតន្ដ្រី ស្ដង់តាំងពិព័រណ៍ពាណិជ្ជកម្ម ។ល។ ទន្ទឹមនឹងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដព្រះសីហនុ បានចាត់​ចែង​បែង​ចែក​កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដាក់ពង្រាយកម្លាំងតាមគោលដៅទេសចរណ៍ រម្មនីយដ្ឋាន និង​តាម​តំបន់ឆ្នេរសមុទ្រទាំងនៅលើគោក និងតំបន់ដីកោះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ធានា​បាននូវសុវត្ថិភាពសន្ដិសុខល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​។

ខេត្ដព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធល្អ ធនធានធម្មជាតិសម្បូរបែប រម្មនីយដ្ឋានធម្មជាតិ និង​រមណីយដ្ឋានកែច្នៃជាច្រើន ប្រព័ន្ធគមនាគមន៍សម្បូរបែប បានផ្ដល់ជម្រើសសម្រាប់ពលរដ្ឋ និង​ភ្ញៀវ​អាច​ធ្វើដំណើរចេញ-ចូលខេត្ដព្រះសីហនុ ដោយសេរី ពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដ​ព្រះសីហនុ។ ខេត្ដ មានឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកវែងជាងគេ ប្រវែងជាង ១៧៥​គីឡូ​ម៉ែត្រ មានកោះតូចធំ ៣០កោះ និងថ្មប៉ប្រះទឹកចំនួន ០២ ដែលមានឆ្នេរខ្សាច់សល្អស្អាត ជាមួយ​នឹង​ធន​ធានធម្មជាតិសមុទ្រ អាចឱ្យពលរដ្ឋ ឬភ្ញៀវទេសចរ អាចជិះទូកស្ទូចត្រី មុជទឹកមើលផ្កាថ្ម មុជទឹកមើលសួនធម្មជាតិបាតសមុទ្រ ។ល។ អត្ថបទៈ គង់ ប៊ុនថា

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm