រយៈពេលជាងបីខែ រដ្ឋសភាទទួលពាក្យបណ្តឹង និងសំណើសុំអន្តរាគមន៍ ពីប្រជាពលរដ្ឋចំនួន ១០៦ ករណី

2023/12/31 11:31:51 pm        265

ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​បើកដំណើរការចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ មកដល់ខែធ្នូឆ្នាំ២០២៣នេះ មាន​រយៈ​ពេល​ប្រមាណ​ជាង៣ខែហើយ។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋសភា​បាន​ប្រកាស​បិទ​សម័យ​ប្រជុំ​លើកទី១ នីតិកាលទី៧ ដោយទទួលបានលទ្ធផលជាច្រើន នៅក្នុងនោះ រដ្ឋសភា​បាន​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាងច្បាប់បានចំនួន៦ សេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួន នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា និងមានសកម្មភាពជាច្រើនទៀត​នៅ​ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​។

ជាមួយគ្នានេះ ក្នុងរយៈពេលជាងបីខែមកនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ បានចំនួន១៨លើក និង​បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពញេទស្សនកិច្ច នៅសាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅសាធារណរដ្ឋប្រជាមានិតឡាវ និងបានចូលរួមកិច្ចប្រជុំកំពូលសភា CLV ដែល​រដ្ឋ​សភា​ឡាវ ធ្វើជាម្ចាស់ផ្ទះ។

ក្នុងចំណោមពាក្យបណ្តឹងនិងសំណើសុំអន្តរាគមន៍ពីរដ្ឋសភា ទំាង១០៦ករណី រដ្ឋសភា បាន​បញ្ជូន​ ទៅក្រសួងស្ថាប័នមានសមត្ថកិច្ច ធ្វើការដោះស្រាយចំនួន ៤៤ករណី កំពុង​ពិនិត្យ​សិក្សា​ចំនួន​៦១​ករណី តម្កល់ទុកឥតចាត់ការចំនួន ១ករណី និងបានទទួល​លិខិត​ឆ្លើយ​តប​អំពី​លទ្ធផល​ដោះ​ស្រាយ​របស់ក្រសួង ស្ថាប័នមានសមត្ថកិច្ចវិញ បានចំនួន ១៤ ករណី៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm