[BREAKING NEWS] រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»

2024/01/01 04:14:58 pm        447

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេច​ចេញ​អនុក្រឹត្យ​កំណត់​យក​រាល់​ថ្ងៃ​ទី២៩ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ហើយ​ក៏​ជាថ្ងៃ​ជាតិ​ផ្លូវ​ការ​មួយ​នៅ​ព្រះរាជា​ណា​ចក្រក​ម្ពុជា ដោយឲ្យមានការឈប់សម្រាកជាសាធារណៈផងដែរ ខណៈការ​កំណត់​យក​ថ្ងៃ​ទី​២៩​ជា​ទិវាសន្តិភាពនៅកម្ពុជានេះ ក៏ដើម្បីឆ្លើយទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រលាញ់សន្តិភាព និងការស្អប់ខ្ពើមសង្រ្គាមផងដែរ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីទិវាសន្តិភាពនៅកម្ពុជា ដែលបានចេញនៅថ្ងៃទី ១ ខែ​មករា ឆ្នាំ២០២៤នេះ បានលើកឡើងទៀតថា «ទិវាសន្តិភាពនៅកម្ពុជា»នេះ ក៏ជា​ការ​រំលឹក​ដល់​ការ​សម្រេចបាននូវការបញ្ចប់សង្រ្គាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាព​ជាតិ​ពេញ​លេញ និងព្រះរាជាណាចក្រកម្ពុជា ដោយនយោ បាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ជាការរំលឹកដឹងគុណ និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ អង់អាចក្លាហាន និង​ការ​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្រ្គាម ទំាំង សមរភូមិការទូត ទំាង​សមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្រ្គាមនៅកម្ពុជា ហើយ​សម្រេច​បាន​នូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខ សន្តិភាពពេញលេញផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា ជាដើម។

អនុក្រឹត្យបានបន្ថែមទៀតថា ការកំណត់យកថ្ងៃទី២៩ ជាទិវាសន្តិភាពនៅកម្ពុជានេះ ក៏ជាការ ដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឲ្យ​ចងចាំជា និច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រម​ទាំង​ផល​វិបាកនានា ដែលបង្កឡើងដោយសង្រ្គាម និងការបែកបាក់ជាតិ ព្រមទាំង​បំផុស​ស្មារតី​ដល់​ប្រជាជន​កម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល​អនាគត​ឲ្យ​ដឹង​ច្បាស់ «គុណ​តម្លៃ​នៃ​សុខសន្តិភាព» ហើយរួមគ្នាលើក កម្ពស់«វប្បធម៌សន្តិភាព» នៅកម្ពុជា ជាពិសេស​ការ​ចូលរួម​ការពារ និងថែរក្សាឲ្យបានដាច់ខាត«សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និង​ជា​គ្រឹះ​ដ៏​មាន​តម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាព សុខសាន្ត​របស់​ប្រជាជន​កម្ពុជា​ប្រកប​ដោយ​ចីរភាព និងភិយ្យោភាពជាដើម។

អនុក្រឹត្យនេះក៏បានលើកឡើងផងដែរថា «ទិវាសន្តិភាពនៅកម្ពុជា»នេះ ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់ សម្រាកជាសាធារណៈ ហើយគ្រប់ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួម​បំផុស​ស្មារតី​ប្រជាជន​កម្ពុជា​ឲ្យ​យល់​ដឹង​អំពី​គុណ​តម្លៃ​នៃ​សន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នា​ថែ​រក្សា​ការពារ​សន្តិភាព​នៅ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​ជារៀងរហូងផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm