ពិភពលោកស្វាគមន៍ឆ្នាំ២០២៤ ជាមួយកាំជ្រួចអបអរឆ្នាំថ្មី និងរាជសារលារបស់ព្រះមហាក្សត្រ

2024/01/01 05:02:02 pm        147

ពិភពលោកបានស្វាគមន៍ឆ្នាំ២០២៤ ជាមួយនឹងភាពចម្រុះនៃការប្រារព្ធពិធី និង​ការ​ឆ្លុះបញ្ចាំង​ដ៏​ស្ងប់​ស្ងាត់​ពីបណ្ដាមេដឹកនាំពិភពលោក។ នៅក្នុងប្រទេសអូស្ត្រាលី ទីក្រុងស៊ីដនី បាន​សាទរ​ដល់​ឆ្នាំ​២០២៤ ជាមួយនឹងការបាញ់កាំជ្រួចដ៏គួរឱ្យភ្ញាក់ផ្អើលដែលបង្ហាញពីកាំជ្រួចពណ៌ប្រាក់ និងមាស។

ចំណែក​នៅតំបន់សង្រ្គាមហ្កាហ្សាវិញ ប្រជាជនមានក្តីសង្ឃឹមតិចតួចណាស់ថាឆ្នាំ២០២៤ នឹង​នាំ​មក​នូវ​ភាពធូរស្បើយ បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែលរយៈពេល ១២​សប្តាហ៍​ដើម្បី​កម្ចាត់​ក្រុម​ហាម៉ាស។

នៅដាណឺម៉ាក ម្ចាស់ក្សត្រី ម៉ាហ្រ្គេតថេ ទី២ (Margrethe II) បានប្រើ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ក្នុង​ឆ្នាំ​ថ្មី​របស់​ទ្រង់​កាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ដើម្បីប្រកាសថាព្រះនាងនឹងដាក់រាជ្យនៅថ្ងៃទី១៤ ខែមករា បន្ទាប់​ពីសោយរាជ្យបាន ៥២ឆ្នាំ ហើយនឹងត្រូវបានស្នងរាជ្យបន្តដោយបុត្រាច្បងគឺព្រះអង្គម្ចាស់ ហ្រ្វេដេរីក (Frederik)។

នៅប្រទេសរុស្ស៊ី ប្រជាជនកំពុងប្រារព្ធពិធីចូលឆ្នាំថ្មី ទាំងមាន​ការបារម្មណ៍​អំពី​សង្រ្គាម​របស់​ប្រទេស​ខ្លួន​នៅអ៊ុយក្រែន ហើយក៏មិនមានការបាញ់កាំជ្រួចដែរនៅឆ្នាំនេះ។ នៅក្នុង​ប្រទេស​ចិន​វិញ ការប្រារព្ធពិធីចូលឆ្នាំថ្មីមានភាពអ៊ូអរដោយមានទង់ជាតិ និងចម្រៀង​ជាតិ​ខណៈ​មនុស្សម្នា​ច្រើន​កុះករ​នាំគ្នារងចាំមើលកាំជ្រួចឆ្នាំ២០២៤។

នៅសហរដ្ឋអាមេរិក ប្រជាជនក្នុងរដ្ឋញ៉ូវយ៉ក បានប្រមូលផ្តុំគ្នានៅទីលានចតុរង្គ ថាមស៍ ស្ខ្វែរ (Times Square) របស់ទីក្រុងម៉ានហាតថាន (Manhattan) ដើម្បីរង់ចាំប្រារព្ធ​ឆ្នាំថ្មី​ និង​មើល​កាំជ្រួច​ដែល​ភ្លឺនៅពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីការសម្តែងរបស់ក្រុមតន្ត្រីករ។

លើស​ពី​នេះ​ទៀត កន្លែងជាច្រើនទៀត និងមនុស្សម្នា​ជុំវិញ​ពិភព​លោក​ក៏​បាន​បា្ររព្ធ​ពិធី​លា​ឆ្នាំ​ចាស់​២០២៣ និងស្វាគមន៍ឆ្នាំថ្មីជាមួយការបាញ់កាំជ្រួចអបអរដ៏ភ្លឺផងដែរ ខណៈពេល​ដែល​មាន​ក្ដី​សង្ឃឹម​សម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក ដែលដូចជាប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស រួមទាំងប្រទេសជាច្រើនទៀតជុំវិញពិភពលោក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        66
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm