ថ្ងៃឆ្លងឆ្នាំសកលមានយានយន្តជិត ៣ម៉ឺនគ្រឿង ធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

2024/01/01 05:41:30 pm        617

ពេញមួយថ្ងៃនៃថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសកល មាន​យានយន្ត​ជិត​៣ម៉ឺន​គ្រឿង​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ពេញមួយថ្ងៃនៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃមានការ​ធ្វើ​ដំណើរ​សម្រាប់​ការ​កម្សាន្ត​នានា​ក្នុង​ពេល​ឆ្លង​ឆ្នាំសកល ២០២៣ ឈានចូលឆ្នាំ២០២៤ ការធ្វើចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ មាន​ភាពមមាញឹកច្រើន ដែលមានយានយន្តចំនួន ២៨,៨៦១ គ្រឿង​បាន​ធ្វើ​ដំណើ​រលើ​ផ្លូវ​ល្បឿនលឿននេះ ដែលចំនួននេះគឺមានការកើនឡើងប្រមាណ ១ម៉ឺនគ្រឿង ខណៈ​ដែល​ថ្ងៃ​អាទិត្យ​ធម្មតាជាទូទៅមានចំនួនយានយន្តប្រមាណ ១ម៉ឺន៩ពាន់គ្រឿងធ្វើដំណើរ។ នេះ​បើ​តាម​ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ គឺជា​ខែ​ដែល​មាន​ចរាចរណ៍​ខ្ពស់​ជាងគេ ក្នុងឆ្នាំ ២០២៣ ដែលមានចំនួនរហូតដល់ទៅ ៤៥,៨ម៉ឺនគ្រឿង។ ឯកឧត្តម​បញ្ជាក់ថា បើគិតមួយឆ្នាំពេញនៃឆ្នាំ២០២៣ គឺមានយានយន្តជាង ៤,៩លាន​គ្រឿង​បាន​ធ្វើ​ចរាចរណ៍​លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជា​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក​សម្រាប់​ភ្នំពេញ-​កំពង់ស្ពឺ ភ្នំពេញ-ស្រែអំបិលនៃខេត្តកោះកុង និងភ្នំពេញ-ព្រះសីហនុផ្ទាល់។ ជាមួយ​គ្នា​នេះក្នុ​ងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បាន​អំពាវ​នាវ​ដល់​អ្នក​ដែល​ធ្វើដំណើរលើ​ផ្លូវល្បឿនលឿនទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ កុំបើកបញ្ច្រាស ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ សូមបើក​តាមល្បឿនកំណត់ និង​មិន​លើស​ល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm