អ៊ីស្រាអែល វាយប្រហារលើគោលដៅអ៊ីរ៉ង់ ក្នុងទីក្រុងអាឡិបប៉ូរបស់ប្រទេសស៊ីរី

2024/01/01 05:45:08 pm        141

ក្រសួងការពារជាតិស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បាន​កំណត់​គោលដៅ​លើ​ទីតាំងយោធាអ៊ីរ៉ង់ នៅក្នុង​ទីក្រុង​អាឡិបប៉ូ​(Aleppo) របស់​ប្រទេសស៊ីរី​ជាមួយ​នឹង​ការ​វាយ​ប្រហារតាមអាកាស។

ក្រសួងការពារជាតិ បានឲ្យដឹងទៀតថា៖«អ៊ីស្រាអែល បានអនុវត្ត​ការ​ឈ្លាន​ពាន​តាម​អាកាស​ពី​ទិស​ដៅ​នៃ​សមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃទីក្រុងឡាតាគៀ (Latakia) ដោយផ្តោត​លើ​ចំណុច​មួយ​ចំនួននៅភាគខាងត្បូងនៃទីក្រុងអាឡិបប៉ូ»។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា យុទ្ធជនគាំទ្រអ៊ីរ៉ង់ ១៩នាក់ រួមទាំងជនជាតិស៊ីរី ៤នាក់ និងអ៊ីរ៉ាក់៦ នាក់ ត្រូវបានសម្លាប់ និង ១៨នាក់ បានរងរបួសនៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​យ៉ាង​ហោចណាស់៩លើក។ ក្រុមឃ្លាំមើលនេះ បានបន្ថែមថា ការវាយប្រហារ បាន​កំណត់​គោល​ដៅទីតាំងយោធា ការដឹកជញ្ជូនអាវុធពីអ៊ីរ៉ាក់ និងឃ្លាំងស្តុកគ្រាប់រំសេវ។

អ៊ីស្រាអែល​កម្រ​ធ្វើអត្ថាធិប្បាយលើការវាយប្រហារបុគ្គលសំដៅទៅលើប្រទេសស៊ីរី ប៉ុន្តែ​បាន​និយាយ​ម្តង​ហើយម្តងទៀតថា ខ្លួននឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ ដែលគាំទ្រ​រដ្ឋាភិបាល​រប​ស់​ប្រធានា​ធិបតី​ស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ពង្រីកវត្តមានរបស់ខ្លួន នៅ​ទី​នោះ​ឡើយ​។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm