សិប្បករលក់ផលិតផលដាច់បានច្រើននៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ នៅវិមានឈ្នះ-ឈ្នះ

2024/01/01 06:20:17 pm        136

សិប្បករខ្មែរជាច្រើន ដែលលក់ដូរផលិតផល នៅក្នុងពិធីអបអរសាទខួបលើកទី ២៥ និង​ខួប​លើក​ទី៥​ នៃការកសាងវិមានឈ្នះ-ឈ្នះ បានបង្ហាញនូវការសប្បាយរីករាយ ដោយទទួលបានការគាំទ្រ និង​លក់ដូរដាច់យ៉ាងខ្លាំង ជាពិសេសនៅថ្ងៃចុងក្រោយ ត្រូវនឹងថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈាន​ចូល ឆ្នាំ ២០២៤ ខណៈដែលប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករ។

សិប្បករលក់ដូរផលិតផលខ្មែរ និងជាម្ចាស់សិប្បកម្មកែច្នៃ និង​វេច​ខ្ចប់​ចំណី​អាហារ​ក្នុង​ស្រុក​លើក​ឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយ BTV ថា សកម្មភាពកែច្នៃ និងវេចខ្ចប់ចំណីអាហារ មាន​ការ​មមា​ញឹក​កាន់​តែ​ខ្លាំង ជាពិសេសនៅក្នុងព្រឹត្តិការណ៍ខួបលើកទី ២៥ និងខួបលើកទី៥ នៃការ​កសាង​វិមាន​ឈ្នះ-ឈ្នះ ក៏ដូចជាការចូលរួមពិធីអបអរសាទបុណ្យចូលឆ្នាំសកល ពួកគាត់បាន​ត្រៀម​ផលិត​ និងវេចខ្ចប់ផលិតផលជាច្រើន ដើម្បីយកមកពិព័រណ៍ និងដាក់​លក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះផ​ង​ដែរ។

សិប្បករទាំងនោះ លើកឡើងស្រដៀងគ្នាទៀតថា ទាក់ទិនការលក់ផលិតផលក្នុងរយៈពេលបីថ្ងៃ ជាពិសេសនៅថ្ងៃចុងក្រោយ នៅវិមានឈ្នះ-ឈ្នះ នេះ ខណៈដែល​ប្រជាពលរដ្ឋ​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ ពួកគាត់បានលក់ដាច់យ៉ាងខ្លាំង និងបានចំណូលច្រើនគួរសម។ តាមសកម្មភាពនេះ, ក្រុមសិប្បករទាំងនោះ រំពឹងថា នៅថ្ងៃខាងមុខ ផលិតផលរបស់ពួកគាត់ ដែលផលិត និងវេចខ្ចប់ ដែល​​ជា​សហគ្រិនក្នុងស្រុក មានការគាំទ្រ ហូរចូលទីផ្សារកាន់តែច្រើន និង​លក់​ដូរ​ដាច់​កាន់​តែ​ខ្លាំង​។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ នយោ បាយឈ្នះ-ឈ្នះ និងខួបលើកទី៥ នៃការកសាងវិមានឈ្នះ-ឈ្នះ នៅវិមានឈ្នះ-ឈ្នះ មានស្តង់ចំនួន ៥០០ របស់ក្រសួងស្ថាប័នរដ្ឋ និងឯកជនបានចូលរួម តាំង​ពិព័រណ៍ ក្នុងនោះសម្រាប់ស្តង់ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ មាន​ចំនួន ៨០ស្តង់ ដាក់តាំងបង្ហាញ និងលក់ផលិតផលជាច្រើនប្រភេទខុសៗគ្នា ជាពិសេស​ការ​ដាក់​លក់​ផលិត​ចំណី​អាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm