អាជីវករលក់ដូរនៅរាជធានីភ្នំពេញ សប្បាយចិត្តដែលលក់ដាច់ខ្លាំងក្នុងឱកាសឆ្លងឆ្នាំសកល ២០២៤

2024/01/01 06:36:56 pm        173

ខណៈពិធីឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៤ ត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ ក្រុម​អាជីវករ​លក់​ដូរ​ផ្នែក​ម្ហូបអាហារ បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា គ្រប់មុខទំនិញបានលក់ដាច់អស់ច្រើន បើ​ធៀប​ទៅនឹងថ្ងៃធម្មតាកើនឡើងប្រហែល ៥០%។

ផ្ដល់សម្ភាសន៍ផ្ទាល់ដល់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ ក្រុម​អាជីករ​ផ្សារ​ឈូកមាស និងផ្សារីករាយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានលើកឡើងថា ដោយ​សារពិធីឆ្លងឆ្នាំសកល និងមានការជួបជុំក្រុមគ្រួសារ សាច់ញាតិ ធ្វើឲ្យ​ការ​លក់​ដូរ​កាក់​កប​គួរ​សម និងលក់ដាច់អស់លឿនជាងថ្ងៃធម្មតាដែលមិនមែនបុណ្យទាន។ ពួកគាត់បាននិយាយស្រដៀងគ្នាទៀតថា ការលក់ដាច់នេះ ក៏ដោយ​សារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ទើបធ្វើឲ្យមានការរៀបចំកម្មវិធីនានាជាបន្តបន្ទាប់ និងមានការជួបជុំក្រុមគ្រួសារ មិត្តភ័ក្តិ និងសាច់ញាតិជិតឆ្ងាយប្រកបដោយភាពសប្បាយរីករាយ។

ក្រុមអាជីករផ្សារ សង្ឃឹមថា នៅឆ្នាំ២០២៤នេះ ការប្រកបមុខរបររកស៊ី នឹង​កាន់​តែ​កាក់​កប​ជាង​ពេល​មុន​ៗ ខណៈជំងឺកូវីដ១៩ មានភាពល្អប្រសើរច្រើន និងសង្ឃឹមទៀតថា ឆ្នាំថ្មីនេះនឹង​នាំ​មក​នូវ​ភាព​សម្បូរសប្បាយ រុងរឿង ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃ​រដ្ឋសភា ធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន និង​រក្សា​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈ​ពេល​វែ​ង​ជា​មួយនឹងកំណែទម្រង់កាន់តែស៊ីជម្រៅ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        50
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        94
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm