គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ក្នុងថ្ងៃឆ្លងឆ្នាំ កើតឡើង០៩ករណី បណ្តាលឱ្យមនុស្ស​ស្លាប់០៦នាក់ រងរបួសធ្ងន់ស្រាល០៥នាក់

2024/01/01 08:01:40 pm        825

យោងតាមរបាយការណ៍ របស់នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញ ដែល​ជា​ថ្ងៃចុងក្រោយ នៃឆ្នាំចាស់ បន្តផ្លាស់ចូលឆ្នាំថ្មីឆ្នាំសកល២០២៤ ក្នុងភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៩ករណី ដែលបាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​០៦​នាក់ និងបណ្តាលឱ្យមនុស្ស០៣នាក់រងរបួសធ្ងន់ និង០២នាក់រងរបួសស្រាល ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ក្នុង​ចំណោម​ករណី​គ្រោះថ្នា​ក់​ចរាចរណ៍ខាងលើដែលបានកើតឡើង មាន០១ករណី គឺនៅខណ្ឌទួលគោក មាន​រថយន្ត​បុក ម៉ូតូ០១គ្រឿងបណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ បន្ទាប់​មក​ជន​បង្ក​បើក​រថយន្ត​គេច​ខ្លួន​ពី​កន្លែងកើតហេតុ។ ប៉ុន្តែគាត់បានបើករថយន្តចូលខ្លួនសារភាពដោះស្រាយ នៅ​ស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់។

ដោយឡែកសម្រាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ ដូច្នោះហើយនគរបាលអំពាវនាវសូមឱ្យជនដែលបើកយានយន្តបង្ក ចូលខ្លួន​មក​សារ​ភាព​ដូច​ករណី​គ្រោះថ្នាក់ចរាចរណ៍ក្នុងខណ្ឌទួលគោក ដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី ជៀសវៀង​ការ​គេច​វេសពីសំណាញ់ច្បាប់ ។

អ្នកនាំពក្យនគរបាល បានបន្តថា រាល់ករណីគ្រោះថ្នាក់ចរាចរណ៍បើករត់គេចនេះ ឯកឧត្តម ឧត្តម​សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់នៅកន្លែងកើតហេតុរួមទាំងវត្ថុតាង និងបានបង្កើត​ក្រុម​ការងារ​តាម​ដានស្រាវជ្រាវស្វែងរកចាប់ខ្លួនរាល់ជនបង្ក ពោលគឺមិនអាច​គេច​ខ្លួន​ពី​សំណាញ់​ច្បាប់​បាន​នោះ​ទេ។ ជា​ពិសេស​ក្នុ​ង​ករណី​បើក​បង្ក​គ្រោះ​ថ្នាក់​ហើយ​គេច​ខ្លួន​មិន​ទទួល​ខុស​ត្រូវ​ជា​បទ​ល្មើស​ផ្សេង​មួយទៀតផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm